ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំង​១២​ថ្ងៃនេះ​មាន​ឆ្នាំ​អត់ និង​ឆ្នាំ​ឱប​លុយ

5 ឆ្នាំ មុន

តាម​ជើង​លេខ​របស់​កំពូល​គ្រូ​ហោរ​ចិន​សែ​បាន​អះអាង​ថា ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​ទាំង​១២​ខ្លះ​មានសំណាង​តិច និង​ខ្លះ​ទៀត​មានសំណាង​ច្រើន​អ្នក​សំណាងតិច មាន​លាភ​ហេង​តិច ចំណែក​អ្នក​សំណាង​ច្រើន​មាន​លាភ​ធំ​ចូល​មក​ហូរហៀរ ថែម​ទាំង​បង្ហាញ​ពី​ពណ៌ និង​លេខ​នាំ​សំណាង​របស់​លោក​អ្នកផង​ដែរ ដើម្បី​បង្កើន​លាភ…

តាម​ជើង​លេខ​របស់​កំពូល​គ្រូ​ហោរ​ចិន​សែ​បាន​អះអាង​ថា ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​ទាំង​១២​ខ្លះ​មានសំណាង​តិច និង​ខ្លះ​ទៀត​មានសំណាង​ច្រើន​អ្នក​សំណាងតិច មាន​លាភ​ហេង​តិច ចំណែក​អ្នក​សំណាង​ច្រើន​មាន​លាភ​ធំ​ចូល​មក​ហូរហៀរ ថែម​ទាំង​បង្ហាញ​ពី​ពណ៌ និង​លេខ​នាំ​សំណាង​របស់​លោក​អ្នកផង​ដែរ ដើម្បី​បង្កើន​លាភ លើក​ហុងស៊ុយ លើក​ដួង​រាសី​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ។

ឆ្នាំជូត ថ្ងៃនេះ​ហុងស៊ុយ​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត មាន​លាភ មាន​លុយ​ចូល​ហៀរ​ៗ​ដៃ​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ លេខ​នាំ​សំណាង លេខ​៧ ។

 

ឆ្នាំឆ្លូវ ថ្ងៃនេះ ដួង​រាសី​លោក​អ្នក​ល្អ​បង្គួរ អាច​នឹង​មាន​លាភ​ហូរ​ចូល​ច្រើន​ឡើង​វិញ​។ ពណ៌​នាំ​សំណាង ពណ៌​ប្រផេះ លេខ​នាំ​សំណាង លេខ​១៧ ។

ឆ្នាំខាល ថ្ងៃនេះ យីអ៊ុន​លោក​អ្នក​មធ្យម នៅ​ថ្ងៃនេះ​លោក​អ្នក​មិន​គួរ​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​អារម្មណ៍​ដែល​មិន​សប្បាយចិត្ត​នោះ​ទេ ក្រែង​រឹតតែ​មាន​វិប្បដិសារី​នៅ​ពេល​ក្រោយ​។ ពណ៌​នាំ​សំណាង ពណ៌​ស លេខ​សំណាង គឺ​លេខ​៩៩​។

ឆ្នាំថោះ ថ្ងៃនេះ រាសី​លោក​អ្នក​ល្អ​ខ្លាំង​ណាស់ ត្រូវ​ទទួល​បាន​លាភ​ដោយ​មិនដឹង​ខ្លួន​។ ពណ៌​នាំ​សំណាង ពណ៌​លឿង លេខ​នាំ​សំណាង លេខ​៧ ។

ឆ្នាំរោង ថ្ងៃនេះ រាសី​លោក​អ្នក​ធ្លាក់​ចុះ​ខ្លាំង អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ប្រាក់​កាក់​ចាយវាយ​ប្រចាំ​ថ្ងៃ​។ ពណ៌​នាំ​សំណាង ពណ៌​កាហ្វេ លេខ​នាំ​សំណាង លេខ​២៥ ។

ឆ្នាំម្សាញ់ ថ្ងៃនេះ ដួង​រាសី​លោក​អ្នក​មធ្យម ត្រូវ​ទទួល​រង​នូវ​ការ​ហត់នឿយ​ខ្លាំង​ដោយសារ​តែ​បញ្ហា​ជីវភាព ដូចនេះ លោក​អ្នក​គួរតែ​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​សុខភាព​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម លេខ​នាំ​សំណាង គឺ​លេខ​៧៨ ។

ឆ្នាំមមី ថ្ងៃនេះ រាសី​លោក​អ្នក​ល្អ​បង្គួរ អាច​មានសំណាង​បាន​ជួប​ឱកាស​ចំណេញ​ប្រាក់​ច្រើន​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ លេខ​នាំ​សំណាង លេខ​៣៦ ។

ឆ្នាំមមែ ថ្ងៃនេះ យីអ៊ុន​លោក​អ្នក​ល្អ​បង្គួរ មានឱកាស​ច្រើន​ក្នុង​ការ​នាំ​ប្រាក់​ចូល​ផ្ទះ ។ ពណ៌​នាំ​សំណាង ពណ៌​បៃតង លេខ​នាំ​សំណាង លេខ​៣៤ ។

ឆ្នាំវក ថ្ងៃនេះ ហុងស៊ុយ​លោក​អ្នក​មធ្យម អាច​ចំណេញ​បាន​ប្រាក់​គួរសម​ព្រោះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង លេខ​នាំ​សំណាង លេខ​៥៨ ។

ឆ្នាំរកា ថ្ងៃនេះ ដួង​រាសី​លោក​អ្នក​ធ្លាក់​ចុះ​ខ្លាំង ត្រូវ​ប្រយ័ត្ន​ខ្លួន​ឱ្យ​មែនទែន ពិសេស​មិន​គួរ​ឆាប់​ជឿ​សម្តី​អ្នក​ដទៃ​ឡើយ​។ ពណ៌​នាំ​សំណាង ពណ៌​ស លេខ​នាំ​សំណាង លេខ​៤ ។

ឆ្នាំច ថ្ងៃនេះ រាសី​លោក​អ្នក​ល្អ​បង្គួរ អាច​ទទួល​បាន​ចំណូល​ខ្ពស់​គ្រាន់បើ​ចូល​មក​ក្នុង​គ្រួសារ​។ ពណ៌​នាំ​សំណាង ពណ៌​មាស​។ លេខ​នាំ​សំណាង លេខ​៦ ។

 

ឆ្នាំកុរ ថ្ងៃនេះ យីអ៊ុន​លោក​អ្នក​ធ្លាក់​ចុះ​ខ្លាំង គួរតែ​រក​មធ្យោបាយ​ដើម្បី​ទប់​ទ្រព្យ​ឲ្យ​បាន​ឋិតថេរ បើ​ពុំនោះ​ទេ​នឹង​ហិនហោច​អស់​ព្រោះតែ​ល្បិច​កល​មិត្ត​ស៊ី​មិត្ត​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកក្រូច លេខ​សំណាង គឺ​លេខ​១៩ ។