ពិធី​ប្រគល់​​ពានរង្វាន់​ដល់​កីឡាករ​


ខេត្តសៀមរាប ៖ វិស័យ​កីឡា​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា បាន​កំពុង​មានការ​រីក​ចម្រើន​ទាំង​បច្ចេកទេស ធនធានមនុស្ស​នៅ​តាម​គ្រឹះស្ថានសិក្សា មូលដ្ឋាន​ក្រុង ស្រុក​ទៀត​ផង ។ ដោយ​កត្តា​នេះ​ហើយ​អាជ្ញាធរ​ស្រុក​សូទ្រនិគម​, ជីក្រែង និង​ស្រុក​ស្វាយ​លើ ដោយ​រួម​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង កីឡា​ខេត្ត ព្រមទាំង​ម្ចាស់​ក្លឹ​ប បាន​រៀបចំ​ធ្វើ​ពិធី​ប្រកួត​ពានរង្វាន់​រដ្ឋបាល​ស្រុក​ក្នុង​គោលដៅ​បំផុស​ដល់​គ្រប់​ស្រទាប់​មហាជន សំខាន់​យុវជន ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព ធ្វើ​ឲ្យ​កាយសម្បទា​រឹង​មាំ និង​ធ្វើ​ឲ្យ​យុវជន​យើង​ចាកចេញ​ឆ្ងាយ​ពី​គ្រឿងញៀន​ទៀត​ផង ។

ឆ្លង​តាម​ការ​ប្រកួត​ជម្រុះ​តាម​ពូ​ល​នីមួយ​ៗ​របស់​ក្រុមកីឡា​ការ ដើម្បី​ជ្រើសរើស​ជើងឯក​ពានរង្វាន់​រដ្ឋបាល​ស្រុក​ប្រចាំឆ្នាំ​២០១៨ ប្រកបដោយ​មិត្តភាព សាមគ្គីភាព ដោយ​មានការ​គាំទ្រ​ពី​អាជ្ញាធរ​ស្រុក​ទាំង​បី មាន​ក្រុម​កីឡាករ​១៦ ក្រុម​ចូលរួម​ប្រកួត ដោយ​រួម​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា និង​ម្ចាស់​សូទ្រនិគម​ស្បត​ក្លឹ​ប ដែល​ដំណើរការ​ប្រកួត​រយៈពេល​៩​ស​ប្តា​ហ៍ រហូត​ដល់​វគ្គ​ផ្តាច់​ព្រាត់ នៅ​រសៀល​ថ្ងៃ​ទី​៨ កញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​ធ្វើ​ពិធី​បិទ​ក្រោម​វត្តមាន​របស់​លោក ម៉ក់ ប្រុស អភិបាល​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ