ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១២​គ្រួសារ​ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ចរាចរណ៍

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​កំពុង​ត្រូវការ​ជំនួស​ជា​បន្ទាន់​នោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ដែល​ដឹកនាំ​ដោយ​លោក រឿង ផៃ​រិ​ទ្ធិ ប្រធាន​ហេ​រញ្ញឹក​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។ រួម​ទាំង​សមាជិក…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​កំពុង​ត្រូវការ​ជំនួស​ជា​បន្ទាន់​នោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ដែល​ដឹកនាំ​ដោយ​លោក រឿង ផៃ​រិ​ទ្ធិ ប្រធាន​ហេ​រញ្ញឹក​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។

រួម​ទាំង​សមាជិក សមាជិកា និង​អនុ​សាខា​ស្រុក​បាន​ចុះ​សួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន​របស់​សាខា​កាកបាទក្រហម​ខេត្តមណ្ឌលគិរី​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ ជន​ចាស់ជរា គ្រួសារ​ក្រីក្រ អ្នក​ផ្ទុក​ជំងឺអេដស៍ និង​កុមារ​រង​គ្រោះ​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១២​គ្រួសារ ស្ថិត​នៅ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក រឿង ផៃ​រិ​ទ្ធិ បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ក៏​ដូច​ជា ឯកឧត្តម ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ក​ម្ព​ជា​ខេត្ត​ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

លោក​បន្ថែម​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា​ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​នោះ​ឡើយ ។ ជាក់ស្តែង​គ្រួសារ​ក្រីក្រ​ជន​ចាស់ជរា​អ្នក​ផ្ទុក​ជំងឺអេដស៍ និង​កុមារ​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១២​គ្រួសារ ដែល​ជួប​ការ​ខ្វះខាត​នា​ពេល​នេះ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្គរ​២៥​គីឡូក្រាម ក្រមា សារុង ភួយ កន្ទេល ទឹកត្រី ត្រ​ខ មី និង​ថវិកា​៦​ម៉ឺន​រៀល ។  ដោយឡែក​អ្នក​ផ្ទុក​ជំងឺអេដស៍​១​គ្រួសារ បន្ថែម​ថវិកា​២០​ម៉ឺន​រៀល​ក្នុង​នោះ​អនុ​សាខា​ស្រុក​បាន​បន្ថែម​ក្នុង​១​គ្រួសារ​១​ម៉ឺន​រៀល​ផង​ដែរ ។

លោក រឿង ផៃ​រិ​ទ្ធិ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​រៀបចំ​អនាម័យ​ក្នុង​ការ​រស់នៅ​ឱ្យ​បាន​ស្អាត តាម​រយៈ​ហូប​ស្អាត ផឹក​ស្អាត ចៀសវាង​កើត​មាន​ជំងឺ​ផ្សេង​ៗ និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​ឱ្យ​មាន​លក្ខណៈ​សមរម្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ