ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ប្រពន្ធ​អន្ទង​ឱ្យ​វិលវល់ មិន​ឱ្យ​គេច​ផុត​ពី​សំណាញ់​ច្បាប់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិសាត់ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា មាន​ករណី​អំពើ​ហិង្សា ប្តី​វាយ​ប្រពន្ធរ​ហូ​ដល់​ស្លាប់ គ្រាន់តែ​ប្រពន្ធ​សុំ​ទៅ​ស៊ី​ឈ្នូ​ល​ដក​ដំឡូង​ឲ្យ​គេ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​អង្គ្រង ឃុំ​សំរោង…

ខេត្តពោធិសាត់ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា មាន​ករណី​អំពើ​ហិង្សា ប្តី​វាយ​ប្រពន្ធរ​ហូ​ដល់​ស្លាប់ គ្រាន់តែ​ប្រពន្ធ​សុំ​ទៅ​ស៊ី​ឈ្នូ​ល​ដក​ដំឡូង​ឲ្យ​គេ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់ ។

ជនសង្ស័យ​ឈ្មោះ ឈ​ន ឆេ​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ត្រូវជា​ប្តី ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ៃ ហ៊ិ​ន អាយុ​៥៤​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។

ក្រោយ​ពី​សម្លាប់​ប្រពន្ធ ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​កន្លះ​ម៉ោង​ក្រោយមក​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​នៅ​ចំណុច​មុខ​រដ្ឋបាល​ព្រៃឈើ​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា មុន​កើតហេតុ ប្រពន្ធ​បាន​សុំ​ខ្លួន​ថា ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ ព្រោះតែ​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ។ ពេល​ឮ​ប្រពន្ធ​និយាយ​យ៉ាង​ដូច្នោះ ខ្លួន​មានគំនិត​ហាមឃាត់​មិន​ឲ្យ​ទៅ ដោយ​គិត​ថា ទី​១-​ខ្មាសអ្នកស្រុក និង​ទី​២-​មិន​ចង់​ឲ្យ​ប្រពន្ធ​ឃ្លាត​ឆ្លា​យ​ពី​ខ្លួន ។

តាម​សំដី​ចុង​ក្រោយ​នេះ ជនសង្ស័យ​ហាក់ដូចជា​មានគំនិត​ប្រច័ណ្ឌ​ប្រពន្ធ​ផង​ដែរ បានជា​មិន​ចង់​ឲ្យ​ប្រពន្ធ​ទៅ​ឆ្ងាយ​ពី​ខ្លួន ។ ចម្លើយ​ជនសង្ស័យ​បន្ត​ថា នៅ​ពេល​ខ្លួន​បាន​ហាមឃាត់​ប្រពន្ធ​មិន​ឲ្យ​ចេញ​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ ក៏​មានការ​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ ពេល​នោះ​ខ្លួន​បាន​ស្លុះ​ទៅ​វាយ​ប្រពន្ធ​ជា​ច្រើន​ដៃ​ចំ​កណ្តាល​មុខ បណ្តាល​ឱ្យ​ប្រពន្ធ​ដួល​ដេក​ទៅ​ដី សន្លប់​បាត់ស្មារតី គួប​ផ្សំ​ជំងឺលើសឈាម​ផង​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។

នៅ​ពេល​ដឹង​ថា ប្រពន្ធ​ស្លាប់​ហើយ​នោះ ជនសង្ស័យ​ជា​ប្តី​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ព្រលឹង​ប្រពន្ធ​អន្ទង​ឲ្យ​វិលវល់ មិន​ឲ្យ​គេច​ផុត​ពី​សំណាញ់​ច្បាប់ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ