ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចខ្លួន​បាន​១​អាទិត្យ​ស្រាប់តែ​មក​វិញ​… ធ្ងន់​ក(មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ ភ្លេច​ដក​សោ​ចេញ បន្ទាប់​មក​បាន​យក​ទៅ​ដាក់បញ្ចាំ​នៅ​កុងស៊ី មួយ​កន្លែង​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ ហើយ​បាន​គេចខ្លួន​១​អាទិត្យ ទើប​ចូល​ផ្ទះ​ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ ភ្លេច​ដក​សោ​ចេញ បន្ទាប់​មក​បាន​យក​ទៅ​ដាក់បញ្ចាំ​នៅ​កុងស៊ី មួយ​កន្លែង​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ ហើយ​បាន​គេចខ្លួន​១​អាទិត្យ ទើប​ចូល​ផ្ទះ​ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ ស្រុក​អង្គស្នួល និង​ប៉ុស្តិ៍​ព្រៃ​ពួច​ចាប់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ មក​ម្ល៉េះ នៅ​ក្នុងភូមិ​ព្រៃ​មៀន ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បន្ទាប់​មក​ជន​នេះ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆេ​ង ចាន់​ធី​ម អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ស៊េរី​ឆ្នាំ​២០១៨ ពណ៌​សលាយ​ខៀវ គ្មាន​ស្លាក​លេខ ។ ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ កំសាន្ត សាវ​ឡុ​ង អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​ខាងលើ​នោះ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ឈ្មោះ ឌី ត​ត រួច​ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ដោយ​មិន​បាន​ដក​សោ​ចេញ​ឡើយ ។ លុះ​មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន ប៉ុន្តែ​ខណៈនោះ​មាន​ស្រី​ម្នាក់​ទៀត​ឈ្មោះ ឌី ស្រី​តូច អាយុ​២៤​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ​កំពុង​តែ​បោស​សំរាម នៅ​ក្នុងផ្ទះ​ក្បែរ​នោះ​ប្រទះ​ឃើញ​ទាន់ ។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពេល​ឃើញ​បែប​នេះ​ស្ត្រី​ឈ្មោះ ឌី ស្រី​តូច​បាន​ស្រែក​ឲ្យ​ឈប់​ដែរ តែ​ឈ្មោះ ឆេ​ង ចាន់​ធី​ម មិន​ព្រម​ឈប់​ឡើយ ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។ បន្ទាប់​មក​ក៏​បាន​ប្រាប់​ទៅ​បុរស​រង​គ្រោះ​ពីមុខ​សញ្ញា​ចោរលួច​ម៉ូតូ​ទើប​ជន​រង​គ្រោះ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ចំណែក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ដែល​លួច​បាន​ទៅ​បញ្ចាំ​នៅ​កុងស៊ី​មួយ ស្ថិត​នៅ​ជិត​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ រួច​ដើរ​លេង​ស៊ីចាយ​រយៈពេល​១​អាទិត្យ ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ