ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​យំ​ទួញ​សោក​៣គ្រួសារ​​ស្រប​ពេល​តែ​មួយ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៣​នាក់​​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ដោយ​សារ​​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​ ខណៈ​​កំពុង​ដាំ​ដំឡូង​មី​ក្រោម​មេឃ​ភ្លៀង​រលឹម ។ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ភូមិ​អូរ​បាក់​ត្រា…

ខេត្ត​ពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៣​នាក់​​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ដោយ​សារ​​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​ ខណៈ​​កំពុង​ដាំ​ដំឡូង​មី​ក្រោម​មេឃ​ភ្លៀង​រលឹម ។

ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ភូមិ​អូរ​បាក់​ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​បាន​ដឹង​ថា ជនរងគ្រោះ​​ខាង​លើ ១-ឈ្មោះ ឆម សំណាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវ​រន្ទះ​បាញ់​ខណៈ​ពេល​កំពុង​ដើរ​ទៅ​មើល​ត្រាក់​ទ័រ​ភ្ជួរ​ដី ២-ឈ្មោះ វិន សុណុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​៣-ឈ្មោះ សាម លី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ ជន​រងគ្រោះ​ទាំង​​២​នាក់​នេះ​ត្រូវ​រន្ទះ​បាញ់ ខណៈ​ពេល​កំពុង​ដាំ​ដំឡូង​មី​​នៅ​ចំណុច​អូរ​ឆ្លុះខាង​កើត​ភ្នំ ក្នុង​ភូមិ​អូរបាក់​ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ ហើយ​ជន​រងគ្រោះ​ទាំង​៣​នាក់​គឺ​ជា​គ្រួសារ​ផ្សេង​គ្នា គ្រាន់តែ​រស់​នៅភូមិ-ឃុំ​កើតហេតុ​ជា​មួយ​គ្នា។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​​​សព​ជន​រងគ្រោះទាំង​៣​នាក់​ និង​ធ្វើ​កំណត់​ហេតុ​រួច​ក៏​ប្រគល់​សព​ជន​រងគ្រោះ​ទាំង​៣​នាក់​​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ