ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គេឌុបគូដណ្តឹងបណ្តើរ និយាយទូរស័ព្ទបណ្តើរ លោកបងទាំង២នេះទ្រាំមិនបាន​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ និង​សុទ្ធតែ​ជា​មុខសញ្ញា​ចាស់​ផង​ដែរ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone 6 plus ពី​ដៃ​បុរស…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ និង​សុទ្ធតែ​ជា​មុខសញ្ញា​ចាស់​ផង​ដែរ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone 6 plus ពី​ដៃ​បុរស ម្នាក់ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូឌុប​គូ​ដណ្តឹង​ទៅ​រក​ញ៉ាំ​អី​នៅ​ម្តុំ​មុខ​ណា​ហ្គា ហើយ​ជិះ​ដេញ​តាម​ស្រែ​កថា «​ចោរ​ៗ» រហូត​ទាល់តែ​តាម​ទាន់ និង​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​តែ​ម្តង ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ កញ្ញា ឆ្នាំ ២០១៨​នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ ៤៦២DEo ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​បាន​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ឃាង ម៉េ​ង​លាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ ពិសាល កុម្ភៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទៅ​លំនៅ​ផ្ទះ​គ្មាន លេខ ផ្លូវលំ ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ថៃ គី​ម​សេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ ស្នាក់​នៅផ្ទះ​លេខ​៧១B ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១HD-៧៤៦០ ដោយ​មាន​ឌុ​ប​នារី​ជា​គូ​ដណ្តឹង​ម្នាក់ ក្នុង​គោលបំណង​ទៅ​រក​ញ៉ាំ​អី​នៅ​ម្តុំ​ខាង​មុខ​ណា​ហ្គា​។ ពេល​ដែល​បុរស​ជា​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូឌុប​គូ​ដណ្តឹង​របស់​ខ្លួន និង​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​ដៃ​ម៉ាក​មួយ​គ្រឿង Iphone 6plus និយាយ​បណ្តើរ​នោះ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដែល​មាន​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១FZ-៨៤៣៣ មក​ក្បែរ និង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​នោះ​បុរស​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេ ញ​តាម ដោយ​ស្រែ​កថា«​ចោរ​» ទៅ​ដល់​ម្តុំ​បឹង​កក់ ក្បែរ​ព្រះ​វិ​ហាអ៊ិ​ស្លា​ម ទើប​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ នៅ​ម្តុំ​នោះ​ជួយ​ស្ទាក់​ចាប់​បាន រួច​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ទើបបាន​និង​ប្រគល់​អោយ​កម្លាំង​មាន​សមត្ថកិច្ច​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ប្រគល់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone 6 plus នោះ ទៅ​អោយ​បុរស​ជា​ជន​រង​គ្រោះ​វិញ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​នេះ ពួក​គេ​គឺ​សុទ្ធសឹងតែ​ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ ហើយ​ក៏​បាន​កសាង​សុំ​ណំ​រឿង​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ