អាណិត​ណាស់ ! ស្លាប់​ទាំង​បី​នាក់​នៅ​កន្លែង​ទៀត​ហើយ


ខេត្តកំពង់ធំ ៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ រវាង​ម៉ូតូ និង​រថយន្ត នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ម៉​ន វេន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ធំ 1H- 1756 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ជិះ​ឌុ​ប​គ្នា​ចំនួន​០៣​នាក់ ហើយ​បាន​បើក​ទៅ​បុក​ជាមួយ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0277​ជា​ក្បាល​រង​យន្ត ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4A- 2831 ជា​កន្ទុយ​រ៉ឺ​ម៉ក បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ឈ្មោះ ទឹម ស៊ី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​អ្នក​ជិះ​ម៉ូតូ​ទាំង​០៣​នាក់​រួម​មាន​ទី​១-​ឈ្មោះ កែវ គឹ​ម​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ជា​សិស្ស​) រស់នៅ​ភូមិ​សា​លាស​ន្ទុ​ក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) ទី​២- ឈ្មោះ ខុ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ជា​សិស្ស​) រស់នៅ​ភូមិ​ជ័យ​ជំនះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) និង​ទី​៣- ឈ្មោះ សឿ​ន ចាន់​ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជា​សិស្ស​) រស់នៅ​ភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​)

ចំណែក​អ្នកបើកបរ​រថយន្ត ឈ្មោះ ទឹម ស៊ី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​មិន​ប្រកាន់​ស្តាំ ចូល​ទៅ​គន្លង​ផ្លូវ​រថយន្ត​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ហើយនឹង​បុក​ចំ​ពី​ខាង​គៀន​ផ្នែក​ខាងឆ្វេង​រថយន្ត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​វត្ថុ​តាង​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ