ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វប្បធម៌​ខ្មែរ​នឹង​រំលេច​ឡើង​លើ​ឆាក​អន្តរជាតិ​ដោយ​កូន​ខ្មែរ​កាត់​បារាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​ដ៏​មាន​រូប​សម្រស់​ម្នាក់​ទៀត​ហើយនឹង​ចូលរួម​ប្រជែង​ភាព​ក្លាហា​ន​ព្រមទាំង​ធ្វើ​ឲ្យ​មហាជន និង​អ្នក​រៀបចំ​កម្មវិធី​មានការ​រំពឹង​ថា តារា​ម៉ូ​ដែល​កូន​​ខ្មែរកាត់​​​បារាំង Marianne Clais ហៅ​ម៉ា​យ៉ា វ័យ​១៥​ឆ្នាំ ពិតជា​មានឱកាស​សាង​ភាព​លេច​ធ្លោ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ជុំវិញ​គម្រោង​ចេញ​ទៅ​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​ដ៏​មាន​រូប​សម្រស់​ម្នាក់​ទៀត​ហើយនឹង​ចូលរួម​ប្រជែង​ភាព​ក្លាហា​ន​ព្រមទាំង​ធ្វើ​ឲ្យ​មហាជន និង​អ្នក​រៀបចំ​កម្មវិធី​មានការ​រំពឹង​ថា តារា​ម៉ូ​ដែល​កូន​​ខ្មែរកាត់​​​បារាំង Marianne Clais ហៅ​ម៉ា​យ៉ា វ័យ​១៥​ឆ្នាំ ពិតជា​មានឱកាស​សាង​ភាព​លេច​ធ្លោ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ជុំវិញ​គម្រោង​ចេញ​ទៅ​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​អន្តរជាតិ នា​សហរដ្ឋអាមេរិក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។

មួយ​រយៈ​នេះ​មានការ​កត់​សម្គាល់ថា ស្រី​ស្អាត​ជា​ច្រើន​រមែង​ឆក់​បាន​ឱកាស​ទៅ​បង្អួត​សម្រស់​នៅ​ក្រៅ​ស្រុក​នា​ឆាក​អន្តរជាតិ​។ ទាំង​អស់នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​គេ​ស្គាល់​គ្រប់​ទិស​ទី​តាម​រយៈ​វប្បធម៌​ប្រពៃណី ក៏​ដូច​ជា​វិស័យ​កីឡា​។

កញ្ញា Marianne Cliais ត្រូវ​បានការ​យកចិត្តទុកដាក់​ពី​អ្នកជំនាញ​ផ្នែក​ច្នៃ​ម៉ូ​ដ​កំពុង​ខិតខំ​រចនា​មកុដ​ដ៏​ស្រស់​ស្អាត​ទាក់ទាញ​បំផុត​សម្រាប់​នាង​គ្រង​ក្នុង​ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ​ដូច​ជា លោក​Remy Hou, លោក​អ៊ី សុខ​ជា​, លោក​ធឿ​ន ចាន់​ថា ជា​អ្នក​ច្នៃ​មកុដ​រី ឯ​លោក​​លី តារា ជា​អ្នក​ឌី​ហ្សា​ញ​ម៉ូ​ដ​មកុដ និង​សំលៀក​បំពាក់ ដោយ​រួម​សហការ​គ្នា​គិត​ពិភាក្សា​យក​ចំណុច​ល្អ​សាង​ឲ្យ​តារា​បង្ហាញ​ម៉ូ​ដ​តំណាង​កម្ពុជា​មានការ​កត់សម្គាល់​។

តាម​ការ​បញ្ជាក់​លោក Remy Hou លើក​ឡើង​ថា ដើម្បី​រចនា​គ្រឿង​លម្អ​ខ្លួន ពិសេស​មកុដ​ដែល​នឹង​ឲ្យ​តារា​បង្ហាញ​ម៉ូត​គ្រង​ដើម្បី​ឲ្យ​ប្រាកដ​ថា ទាំង​ម៉ូត​សម្លៀក​បំពាក់ និង​គ្រឿង​​លម្អ​ខ្លួន​របស់ នារី​ខ្មែរលើ​ទឹកដី​សហរដ្ឋអាមេរិក​លើក​ដំបូង នេះ​នឹង​ក្លាយ​ជាទី​ចាប់​អារម្មណ៍​នៅ​លើ​ឆាក​អន្តរជាតិ​។ មកុដ​នេះ​ធ្វើ​ពី​ស្មាច់ និង​ស្ពាន់​ជ្រលក់​ដោយ​ទឹក​ពណ៌​មាស ហើយ​គំរូ​បាន​ចេញ​ជា​រូបរាង​ហើយ គឺ​នៅ​តែ​ពេល​ចាក់ពុម្ព​តុបតែង​ឲ្យ​កាន់តែ​ស្រស់​​ស្អាត​ក្នុង​រចនា​បទ​ខ្មែរ ពោល​គឺ​អាច​នឹង​រួចរាល់​ក្នុង​អំឡុង​ចុងខែ​កញ្ញា​នេះ​។

លោក​ថា ទាំង​ស្បែកជើង សម្លៀក​បំពាក់ និង​គ្រឿងអលង្ការ​កំពុង​តែ​លេច​រូបរាង​មក​បណ្តើរ​ៗ​​ហើយ​ដើម្បី​ចូលរួម​កម្មវិធី​លំដាប់​អន្តរជាតិ​ដែល​មាន​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​មក​ពី​៥​ប្រទេស​ចូលរួម​មាន ប្រទេស​ឥណ្ឌា ឌូ​បៃ ប៉ា​គី​ស្ថាន សហរដ្ឋអាមេរិក និង​កម្ពុជា​។ ហើយ​កញ្ញា Marianne Clais ហៅ ម៉ា​យ៉ា នឹង​ចេញដំណើរ​ទៅ​កាន់​ទឹកដី​នៃ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១២ ខែតុលា ខាង​មុខ​នេះ​។

តារា​ម៉ូ​កូនកាត់​ខ្មែរ​បារាំង Marianne Clais ហៅ​ម៉ា​យ៉ា ធ្លាប់​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ក្រោយ​ពី​នាង​បង្ហាញមុខ​ក្នុង​ឈុត​សម្លៀក​បំពាក់​បុរាណ រហូត​ដល់​ថ្នាក់​គេហទំព័រ​កម្មវិធី​ប្រកួត​សម្រស់​កញ្ញាឯក​ល្បី​មួយ​សរសើរ និង​ស្នើ​ឲ្យ​នាង​ចូលរួម​ប្រកួត​ប្រជែង​ផ្នែក​សម្រស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ