ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្ត្រី​ម្នាក់​… កណ្តាលថ្ងៃត្រង់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ចុះ​ងូតទឹក​ស្រះ​ក៏​បាន​លង់​ស្លាប់ ករណី​ស្ត្រី​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​ឌុ​ក ឃុំ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ ស្ត្រី​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ចុះ​ងូតទឹក​ស្រះ​ក៏​បាន​លង់​ស្លាប់ ករណី​ស្ត្រី​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​ឌុ​ក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចេ​ត សេង ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រុក​ក្នុងភូមិ​និយាយ​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​ខែ​ឆ្នាំ​មក​ហើយ នៅ​មុន​ពេល​កើតហេតុ​ខាងលើ​គេ​ឃើញ​ស្ត្រី​ជា​ជន​រង​គ្រោះ​ចុះ​ងូតទឹក​ស្រះ​តែ​ម្នាក់ឯង​ក៏​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង​ទៅ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​សហការ​គ្នា​ចុះ​ទៅ​ពិនិត្យ​សាកសព​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​លង់ទឹក​ស្រះ​ស្លាប់​ប្រា​ដក​មែន​ក៏​ប្រគល់​ឲ្យ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ