ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់មិន​ចេះអស់ ម្នាក់​ចូល​គុក ម្នាក់​ចូលមណ្ឌលកែប្រែ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ចូល​គុក និង​ម្នាក់​ទៀត​ទៅ​មណ្ឌល​កែប្រែ បន្ទាប់​ពី​សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​លុង​សហការ​ប៉ូលិស​ជំនាញ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ចូល​គុក និង​ម្នាក់​ទៀត​ទៅ​មណ្ឌល​កែប្រែ បន្ទាប់​ពី​សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​លុង​សហការ​ប៉ូលិស​ជំនាញ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

ការ​ចុះ​បង្ក្រាប​ខាងលើ​សមត្ថកិច្ច​បានអោយ​ដឹង​ថា ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ជា​សុភ​ក្ត្រ័ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ និង​សម្ភារ​ជក់​មួយ​ចំនួន ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ទឹកនោម​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​។

បច្ចុប្ន​ន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ក្រុង​បាន​លុង​នឹង​កសាង​សំ​រឿង​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ដោយឡែក​ករណី​មួយទៀត​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ សមត្ថកិច្ច​ក្រុង​និង​សមត្ថកិច្ច​ខេត្ត​បា​នប​ញ្ជួ​ន​យុវជន​ម្នាក់​ទៅ​មណ្ឌល​កែប្រែ​ភ្នំ​បាក់​ជីវិត​ថ្មី​នៅ​ខេត្ត​បន្ទាយ​មាន​ជ​យ័​។

សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ថា យុវជន​ខាងលើ​ឈ្មោះ​គង់ រិ​ទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្រុង​បាន​លុង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ដោយ​មានការ​ស្នើ​សុំ​ពី​អាណាព្យាបាល ព្រោះតែ​មូលហេតុយុវជន​ខាងលើ​តែងតែ​វាយបំផ្លិច​​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់​ជា​ច្រើន​ និង​ញឹកញាប់​ពេក ដោយសារ​យុវជន​ខាងលើ​សេព​ថ្នាំ​ញៀន​លើស​ចំណុះ​ផងនោះ​ ទើប​បញ្ជូន​យុវជន​ខាងលើ​ទៅ​មណ្ឌល​កែប្រែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ