ធម៌​ទេសនា​របស់​ព្រះពុទ្ធ​ញុំាង​ចិត្ត​សត្វលោក​ឱ្យ​ជ្រះថ្លា


ធម្មទេសនា​របស់​ព្រះ​បរម​សាស្តា​គួរ​ស្តាប់​ពិត​ៗ ហើយ​អ្នក​ដែល​បាន​ស្តាប់​ព្រះធម៌​របស់​ព្រះ​អង្គ​រមែង​ជ្រះថ្លា​ឥត​ឧបមា ព្រោះថា​មួយ​សង្សារវដ្ត​មក​ហើយ មិន​ដែល​បានដឹង​ការ​ពិត​ដូច្នេះ​ឡើយ ។ អ្នក​ដែល​ភ្លឺស្វាង​ឃើញ​ធម៌​ពិត រមែង​ពោល​សរសើរ​ព្រះធម៌ដូច​តទៅ​៖

១-​ដូច​បុគ្គល​ផ្ងារ​នូវ​របស់​ដែល​ផ្កាប់មុខ​ចុះ​ក្រោម គប្បី​ធ្វើ​មុខ​ឱ្យ​ផ្ងារ​ឡើង​លើ ។ តាម​ធម្មតា​បុគ្គល​ដែល​មិន​ទាន់​បាន​ស្តាប់ធម៌​យល់ រមែង​ផ្កាប់មុខ​ក្នុង​ធម៌​របស់​អសប្បុរស ផ្កាប់​ក្នុង​បាបធម៌ ផ្កាប់មុខ​ក្នុង​ភព ។ លុះដល់ ពេល​បាន​ស្តាប់​យល់​អំពី​ធម៌​ពិត ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ហើយ រមែង​តាំងនៅ​ក្នុង​ព្រះ​សទ្ធម្ម​យ៉ាង​មុតមាំ ។

២-​ដូច​បុគ្គល​បើក​នូវ​របស់​ដែល​កំបាំង គឺ​របស់​ដែល​បិទ​ទុក​យ៉ាង​ជិតឈឹង ហើយ​បើក​នូវ​របស់​ដែល​បិទ​ទុក​នោះ​ឱ្យ​ឃើញច្បាស់ ។

៣-​ដូច​បុគ្គល​ប្រាប់ផ្លូវ​ដល់​មនុស្ស​អ្នក​វង្វេងទិស ឱ្យ​ដឹង​ច្បាស់ ឃើញច្បាស់ ។

៤-​ដូច​បុគ្គល​ទ្រោល​នូវ​ប្រទីប​បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា មនុស្ស​អ្នកមាន​ភ្នែក រមែង​ឃើញ​នូវ​រូប​ទាំងឡាយ​បាន ។

ព្រះធម៌​ទេសនា របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ បាន​កម្ចាត់​បង់​នូវ​ភាព​ងងឹត ធ្វើ​ឱ្យ​អ្នក​ស្តាប់​ស្គាល់​សាសនា​របស់​ព្រះ​អង្គ បានដឹង​តាម​ព្រះ​អង្គ​នូវ​ធម៌​ពិត ដែល​ព្រះ​អង្គ​សម្តែង​ឱ្យ​ដឹង​ច្បាស់​នូវ​រតនៈ​ទាំង ៣ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ