ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ឡើង​ខ្ទេច​អស់ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​មនុស្ស​៤​នាក់​របួសធ្ងន់​-​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សាំ​យ៉ុ​ង​បុក​ជាមួយ​គោ​យន្ត​ដឹកឈើ​ពីក្រោយ ។ ហេតុ​ការ​ណ៌​ខាងលើ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៨ កញ្ញា​នេះ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ក្នុងភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​មនុស្ស​៤​នាក់​របួសធ្ងន់​-​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សាំ​យ៉ុ​ង​បុក​ជាមួយ​គោ​យន្ត​ដឹកឈើ​ពីក្រោយ ។ ហេតុ​ការ​ណ៌​ខាងលើ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៨ កញ្ញា​នេះ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ក្នុងភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ទាំង​៤​មាន​ទី​១- ឈ្មោះ ជួន​ឆាយ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ (​បាក់ជើង​ឆ្វេង​)​ជា​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង និង​មាន​ទីលំនៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ទី​២-​ឈ្មោះ ខា​ខឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ របួស​ដៃ​ឆ្វេង ជា​អ្នក​រួម​ដំណើរ​លើ​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក និង​មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ទី​៣​ឈ្មោះ ស្រឿង គង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​គោ​យន្ត និង​មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​កើតហេតុ និង​ទី​៤- ឈ្មោះ យួន ទេ​វ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​ក្មួយ​អ្នកបើកបរ​គោ​យន្ត ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ខាងលើ​ប្រញាប់​ទៅ​ដឹក​កម្មករ​រោងចក្រ​នៅ​តំបន់​អូ​នាង ក្នុង​សង្កាត់​ផ្សារ​កណ្តាល ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​ផង​ក៏​ជួប​គ្រោះ​អកុសល​ទៅ​បុក​គោ​យន្ត​ពីក្រោយ ដែល​គោ​យន្ត​នោះ​បាន​ដឹកឈើ​រើ​ផ្ទះ ហើយ​ណាមួយ​មេឃងងឹត​ផង ដែល​បាន​បើក​ទិស​ដៅ​ស្រប​ទិស​គ្នា លុះដល់​កន្លែង​កើតហេតុ​ខាងលើ​នោះ​ក៏​បាន​បុក​គោ​យន្ត​ពីក្រោយ​តែ​ម្តង ។

ដោយឡែក​ឈើ​បាន​ជាប់​ជាមួយ​រថយន្ត តែ​បាន​ប្រជាជន​ជួយ​គាស់ ចេញពី​រថយន្ត​ផង​ដែរ ។ ចំ​ណែ​ជន​រង​គ្រោះ​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​យានយន្ត​ពាក់ព័ន្ធ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ