ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ៗ​សោះ​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ !!!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ ចោរលួច​គាស់​ឥ​វ៉ា​ន់​តូប​មាន​គ្នា​ប្រាំ​នាក់ សមត្ថកិច្ច​ក្របួច​បាន​បី​រត់​រួច​ពីរ​នាក់ ករណី​មុខសញ្ញា​ចោរលួច​គាស់​តូប​លួច​សម្ភារ​ខាងលើ​នេះ​ត្រូវ​សមត្ថកិច្ច​ចេញ​ល្បាត​ឃាត់ខ្លួន​បាន​ចំនួន​បី​នាក់ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ផ្សារ​ស្ទោង ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ចោរលួច​គាស់​ឥ​វ៉ា​ន់​តូប​មាន​គ្នា​ប្រាំ​នាក់ សមត្ថកិច្ច​ក្របួច​បាន​បី​រត់​រួច​ពីរ​នាក់ ករណី​មុខសញ្ញា​ចោរលួច​គាស់​តូប​លួច​សម្ភារ​ខាងលើ​នេះ​ត្រូវ​សមត្ថកិច្ច​ចេញ​ល្បាត​ឃាត់ខ្លួន​បាន​ចំនួន​បី​នាក់ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ផ្សារ​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែ​ង​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្រុម​ចោរលួច​គាស់​តូប​យក​សំលៀក​បំពាក់​ខាងលើ​ដែល​កម្លាំង​របស់​យើង​ចុះ​ល្បាត​ឃើញ​នឹង​ឃាត់ខ្លួន​បាន​ចំនួន​០៣​នាក់ ក្នុង​ចំណោម​០៥​នាក់​រួម​មាន​ទី​១- ឈ្មោះ ចូ​ច ចឺម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ទី​២- ឈ្មោះ ឡេ​ក រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ទី​៣- ឈ្មោះ អ៊ី​ម អ៊ុំ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​រត់គេច​ខ្លួន​បាត់​) ទី​៤- ឈ្មោះ វ៉េ​ង លី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​(​រត់គេច​ខ្លួន​) អ្នក​ទាំង​០៤​នាក់ រស់នៅ​ភូមិ​បេង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង និង​ទី​៥- ឈ្មោះ ឈុំ រាត្រី ហៅ​អា​ត្រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) មាន​ទីលំនៅ​ភូមិ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ។

ចំពោះ​វត្ថុ​តាង​មាន​ខោអាវ​មួយ​ចំនួន និង​ម៉ូតូ​ពីរ​គ្រឿង​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​គាស់​តូប​លួច​យក​របស់​ជន​រង​គ្រោះជា​ម្ចាស់​តូប​ចំនួន​០៣​នាក់ ទី​១. ឈ្មោះ ឡោ ជូ​សាន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ២.​ឈ្មោះ នាវ សុ​កាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​កំពង់ក្ដី ឃុំ​កំពង់​ចិន​ត្បូង និង​ទី​៣.​ឈ្មោះ ង៉ូ​វ មុ​យ​សុខ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​អាជីវករ ទីលំនៅ​ភូមិ​លាប​ទង ឃុំ​កំពង់​ចិន​ត្បូង ។

ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​យើង​កំពង់​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ