ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិ​ឌូ​វី ពង្រីក​សាខា​ថ្មី ឈ្មោះថា ឌូ​វី​ឆាល់​ឃែ​រ​

10 ឆ្នាំ មុន

ខេត្តបាត់ដំបង៖ ក្នុង​វិស័យ​សិក្សាអប់រំ​របស់​សាកលវិទ្យាល័យ​អន្តរជាតិ​ឌូ​វី​ក្នុង​ខេត្ត​បាត់ដំបង​ដោយមាន​ការ​រីកចម្រើន​ជឿនលឿន​បែប​ទាន់សម័យ​និង​តម្រូវការ​ពេល​បច្ចុប្បន្ន​នោះ​បាន​ពង្រីក​សាលា​អន្តរជាតិ​ឌូ​វី​មួយទៀត​ដោយ​បាន​ដាក់​ឈ្មោះ​ថា​ឌូ​វី​ឆាល់​ឃែ​រ​មាន​ទីតាំងនៅ​ភូមិ​ព្រែក​ព្រះ​ស្តេច​សង្កាត់​ព្រែក​ព្រះ​ស្តេច​ក្រុង​បាត់ដំបង​(​ខាងកើត​ស្ពានថ្ម​ចាស់​)​សម្រាប់​ទទួល​ក្មេង​ពី​អាយុ​១​ឆ្នាំ​ដល់​៥​ឆ្នាំ​យក មក​មើល​ថែរក្សា​និង​បង្រៀន​ចាប់​តាំង​ពី​ពេលព្រឹក​រហូត​ទល់​ល្ងាច​

ខេត្តបាត់ដំបង៖ ក្នុង​វិស័យ​សិក្សាអប់រំ​របស់​សាកលវិទ្យាល័យ​អន្តរជាតិ​ឌូ​វី​ក្នុង​ខេត្ត​បាត់ដំបង​ដោយមាន​ការ​រីកចម្រើន​ជឿនលឿន​បែប​ទាន់សម័យ​និង​តម្រូវការ​ពេល​បច្ចុប្បន្ន​នោះ​បាន​ពង្រីក​សាលា​អន្តរជាតិ​ឌូ​វី​មួយទៀត​ដោយ​បាន​ដាក់​ឈ្មោះ​ថា​ឌូ​វី​ឆាល់​ឃែ​រ​មាន​ទីតាំងនៅ​ភូមិ​ព្រែក​ព្រះ​ស្តេច​សង្កាត់​ព្រែក​ព្រះ​ស្តេច​ក្រុង​បាត់ដំបង​(​ខាងកើត​ស្ពានថ្ម​ចាស់​)​សម្រាប់​ទទួល​ក្មេង​ពី​អាយុ​១​ឆ្នាំ​ដល់​៥​ឆ្នាំ​យក មក​មើល​ថែរក្សា​និង​បង្រៀន​ចាប់​តាំង​ពី​ពេលព្រឹក​រហូត​ទល់​ល្ងាច​ដើម្បី​ជួយ​កាត់បន្ថយ​ការ​លំបាក​របស់​គ្រួសារ​ណា​ដែល​មាន​ការ​ជាប់រវល់​ហើយ​មិនបាន​មើលថែ​រទាំ​កូនចៅ​ឲ្យ​បាន​ដិតដល់​។

លោក​ខែម រស្មី សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ឌូ​វី​បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ជំនួយ​និង​បច្ចេកទេស​ពី​អ្នក​ជំនាញ​មកពី​ប្រទេស​សឹង្ហ​បូរី និង​សហរដ្ឋអាមេរិក​ដោយមាន​អ្នក​ថែ​រទាំ​និង​អ្នកគ្រូ​បរទេស​ដែល​និយាយ​ជា​ភាសា​អង់គ្លេស​ជា​ភាសា​ដើមកំណើត​ប្រកប​ទៅ​ដោយ​បទពិសោធន៍​និង​គរុកោសល្យ​វិជ្ជា​ជី​វះ​ខ្ពស់​ក្នុង​ការ​អប់រំ​ថែ​រទាំ​និង​បង្រៀន​ក្មេង មក​បម្រើ​ការងារ​ក្នុង​សាលា​ឌូ​វី​ឆាល់​ឃែ​រ​នេះ ។

លើស​ពី​នេះ​ទៀត ការរៀបចំ​បន្ទប់​សិក្សា បន្ទប់​លេង​កម្សាន្ត បន្ទប់​សម្រាក​ពេល​ថ្ងៃត្រង់ បន្ទប់​ញាំ​អាហារ បន្ទប់​ពិនិត្យ​សុខភាព សម្រាប់​ក្មេង និង​សិស្សានុសិស្ស ប្រកបដោយ​សម្ភារៈ​សិក្សា​កម្សាន្ត​សំបូរ​បែប​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ​យក​មក​បោះ​ទីតាំងនៅ​បាត់ដំបង​នេះ តាម​តម្រូវការ​ដ៏​ចាំបាច់​បំផុត​។ ក្នុង​នោះ​សាលា​បាន​ទទួល​ធានា​ទាំង​សុខភាព សុវត្ថិភាព ដែល​មាន​ទាំង​គ្រូពេទ្យ​និង​គ្រូបង្រៀន​ប្រចាំការ ថែ​រទាំ​ជាប់​ជានិច្ច ដោយ​ធានា​បាន​នូវ​គុណភាព​ក្នុង​ទម្លាប់​ល្អ​។

ហើយ​ចំពោះ​ភាសា​អង់គ្លេស​គឺ​បាន​ស្តាប់​រៀន​នឹង​យល់ដឹង​ពី​សូរស័ព្ទ​ដើម​ពី​គ្រូ​បរទេស​ផ្ទាល់​ដែល​មាន​បទពិសោធន៍​ខ្ពស់​អាច​ឲ្យ​ក្មេង​ឆាប់​យល់​ចេះដឹង នឹង​និយាយ​បាន​មាន​រយះ​ពេល​ខ្លី​បំផុត សំខាន់​គឺ​ការចេះដឹង​វិវត្តន៍​ទៅតាម​កា​លះ​ទេ​សះ​សង្គម​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​មក​ក្នុង​កម្រិត​នៃ​ការអប់រំ​ឲ្យ​មាន​ចំណេះដឹង​ល្អ​។ សូម​បញ្ជាក់​ថា សាលារៀន ឌូ​វី​ឆាល់​ឃែ​រ​នឹង​ចាប់​បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣ នា​ពេល​ខាងមុខនេះ​។ សុង ហាក់​