ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ហៅ​អប់រំ​សន្យា​ថា «​ឈប់​ហើយ​ៗ»…​បាន​តែ​បន្តិច​ផ្គើន​លើស​ដើម !

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ដែល អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​បាន​ហាមឃាត់​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ទូលំ​ទូ​លាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​បាន​ជ្រួតជ្រាប​អំពី​អ្វី​ដែល​ជា​សម្បត្តិ​រដ្ឋ​ អ្វីដែល​ជាក​ម្មសិ​ទ្ឋ​ឯកជន ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ​រួម​ទាំង​ប្រជាពលរដ្ឋ​ផង ដែរ​សុ​ទ្ឋ​តែ​បាន​យល់​ដឹង​នូវ​ការ​ផ្សព្វផ្សាយ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ទាំងអស់គ្នា ។ ជាក់ស្តែង​សំណង់​អនាធិបតេយ្យ​ជា​ច្រើន​កន្លែង​ដែល​កំពុង​សង់​រំលោភ​ចំណី…

ខេត្តកំពត ៖ សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ដែល អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​បាន​ហាមឃាត់​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ទូលំ​ទូ​លាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​បាន​ជ្រួតជ្រាប​អំពី​អ្វី​ដែល​ជា​សម្បត្តិ​រដ្ឋ​ អ្វីដែល​ជាក​ម្មសិ​ទ្ឋ​ឯកជន ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ​រួម​ទាំង​ប្រជាពលរដ្ឋ​ផង ដែរ​សុ​ទ្ឋ​តែ​បាន​យល់​ដឹង​នូវ​ការ​ផ្សព្វផ្សាយ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ទាំងអស់គ្នា ។

ជាក់ស្តែង​សំណង់​អនាធិបតេយ្យ​ជា​ច្រើន​កន្លែង​ដែល​កំពុង​សង់​រំលោភ​ចំណី ព្រែក​ និង​សង់​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក ដោយ​ចាក់​ធ្នឹម​បេតុង​យ៉ាង​រឹង​មាំ​ចុះ​ទៅ​ក្នុង​ទឹកនា​ពេល​នេះ បើ​តាម​អាជ្ញាធរ​ភូមិ​សង្កាត់​ឲ្យ​ដឹង​ថា សំណង់​ទាំងនេះ​មិន​មានច្បាប់អ្វី​ទាំងអស់ ហើយ​កន្លង​មក​អាជ្ញាធរ​ភូមិ​សង្កាត់​បាន​ហៅ​ម្ចាស់​មក​ធ្វើការ​ណែនាំ​ជាច្រើន​លើក​ច្រើន​សារ​ឲ្យ​បញ្ឈប់​ការ​សង់​នូវ​សំណង់​ដែល​ខុសច្បាប់​ខាងលើ​នេះ​ដែរ ប៉ុន្តែ​ពេល​ណា​អាជ្ញាធរ​មក​បញ្ឈប់​គឺ​ផ្អាក​បាន​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ ។

ពេល​ណាអាជ្ញាធរ​ជាប់រវល់​កិច្ចការ​ផ្សេង​ៗ​មិនសូវ​បាន​មក​តាមដាន​មើលម្ចាស់​សំណង់​ខាង លើ​តែងតែ​លួច​បញ្ជា​ជាង​និង​កម្មករ​ឲ្យ​ធ្វើ​របៀប​កញ្ឆក់​កណ្តៀត​ជួនកាល​មាន​ពេល​យប់​ក៏​មាន​ផង​ដែរ នេះ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់ នេះ​ផ្តល់​ព័​ត៌​មាន​ដល់​អ្នក​សារ​ព័​ត៌​មាន​យើង​កន្លង​មក​ ។

នៅ​ពេល​ថ្មី​ៗ​នេះ​ដែរ​ក្នុង អង្គប្រជុំ​គណ​បញ្ជាការ​ឯកភាព​ខេត្តលោក ជាវ តា​យ អភិបាល​នៃ​គណៈអភិបាលខេត្ត​បាន​លើក​ឡើង​ផង​ដែរអំពី​ការ​កែ​លម្អតំបន់ឆ្នេរ ការ​ហាមឃាត់​មិន​ឲ្យ​បុគ្គល ណា​ម្នាក់​រំលោភ​យក​ចំណី​ព្រែក​ ឬ​សង់​សំណង់​រំលោភ​ចូល​ចំណី​ព្រែក​ជាដើម​ ។

ចំពោះ​សំណង់​ដែល​កំពុង​សង់​រំលោភ​ចុះ​ក្នុង​ព្រែក​ដែល​ស្ថិត​ក្នុងភូមិ​អណ្តូងខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​នា​ពេល​នេះ បើ​តាម​លោក លាង រឿ​ន​សុ​ទ្ធី អភិបាល​ក្រុង​កំពត​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ​ថាសំណង់​ខាងលើ​នេះ​ក្រុមការងារ​សាលាក្រុង​ធ្លាប់​បាន ចុះ​ទៅ​បញ្ឈប់​ការ​សាង់​មួយ​លើក​ជា​ពីលើ​ករួច​មក​ហើយដោយ​ហៅ​ម្ចាស់​មក​ណែនាំ​ឲ្យ​ឈប់​សាងសង់ ម្ចាស់​ក៏​បាន​សន្យា​ជាមួយ​ក្រុមការងារ​ថា​ ឈប់​សាងសង់​ដែរ ។

ក្រោយមក​លួច​សាងសង់​បន្ត​ទៀតហើយ​នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ អាជ្ញាធរ​ក្រុង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​មក​ហា​ឃាត់​ម្តងទៀត ដោយ​ហៅ​ម្ចាស់​មកធ្វើ​កំណត់ហេតុ​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​សាងសង់ ​និង​រង់ចាំ​អនុវត្ត​បទបញ្ជា​ពី​រដ្ឋបាល​ខេត្ត​ដើម្បី​រុះរើ​ចេញ ដោយ​ក្រុង​បាន​ធ្វើ​របាយការណ៍​រាយ​ជូន​ទៅ​រដ្ឋបាល​ខេត្ត ជា​ចុង​ក្រោយ​រួច​ទៅ​ហើយ​រង់ចាំ​ចំណាត់ការ​របស់​ខេត្ត​ដើម្បី​មាន​វិធានការ​រុះរើ​ ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ២០១៨​ នេះគេ​ឃើញ​ម្ចាស់​សំណង់​ខាងលើផ្គើន ​និង​ការ​បញ្ឈប់​នៃ​ការ​សាងសង់​របស់​សាលាក្រុងដោយ​យក​កម្លាំង​កម្មករ និង​ជា​សំណង់ មក​ធ្វើការ​សាងសង់​បន្ត​ទៅ​ទៀត​យ៉ាង​គ​គ្លើ​ន​មិន​គោរព​កិច្ចសន្យា ដែល​ក្រុមការងារ​សាលាក្រុង​បាន​បញ្ឈប់​ ។

លោក​បន្ត​ថា បើ​ម្ចាស់​សំណង់​ខាងលើ​នៅ​តែ​ផ្គើន​ដូច្នេះ​លោក​នឹង​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​នៅ​រសៀល​នេះ ដើម្បី​លោក​អភិបាលខេត្ត​លោក​មាន​វិធានការ​បន្ត​លើ​ករណី​ការ​សង់​រំលោភ​ចុះ​ក្នុងទឹក​ព្រែក​កំពង់បាយ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ