ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ ! ៣​នាក់​បងប្អូន​បង្កើត​ត្រូវ​រន្ទះបា.ញ់​ក្នុង​ពេល​តែ​មួយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​បងប្អូន​បង្កើត​កំពុង​លេង​នៅ​ក្រោមផ្ទះ​ត្រូវ​រន្ទះបាញ់ ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ខ្យល់ និង​រន្ទះ​បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​ ។​ ​ហេតុ​ការ​រន្ទះបាញ់​៣​នាក់​បងប្អូន​បង្កើត​នោះ​បាន​កើតឡើង​នៅ​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រៃ​ឆ្កា ឃុំ​ពង្រ​លើ…

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​បងប្អូន​បង្កើត​កំពុង​លេង​នៅ​ក្រោមផ្ទះ​ត្រូវ​រន្ទះបាញ់ ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ខ្យល់ និង​រន្ទះ​បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​ ។​ ​ហេតុ​ការ​រន្ទះបាញ់​៣​នាក់​បងប្អូន​បង្កើត​នោះ​បាន​កើតឡើង​នៅ​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រៃ​ឆ្កា ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​លោក​វរសេនីយ៍ឯក សុខ សទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព នៅ​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា​ក្រោយ​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប៉ូលិស​ប៉ុស្តិ៍​មូលដ្ឋាន​ថា មាន​ករណី​រន្ទះបាញ់​ត្រូវ​ចំ​ក្មេង​ប្រុស ស្រី​ចំនួន​៣​នាក់​ក្នុង​នោះ​ស្រី​ម្នាក់​បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​ នៅ​ក្រោមផ្ទះជន​រង​គ្រោះ​ឈ្មោះ ណុ​ន ណ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​ត្រូវជា​ឪពុក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ត្រូវ​បាន​ឪពុក​ម្តាយ និង​អ្នក​ជិតខាង​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​ខណៈ​ពេល​នោះ​ឪពុក​ជន​រង​គ្រោះ​កំពុង​នៅ​លើ​ផ្ទះ​មិន​បានដឹង​ទេ​លោក​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ឪពុក​ម្តាយ និង​អ្នក​ជិតខាង​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ពង្រ​លើ ។​

​លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទី​១-​ឈ្មោះ ណ​ន នី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​, ទី​២-​ឈ្មោះ ណ​ន ណុ​ន ភេទ​ប្រុស អាយុ​៦​ឆ្នាំ និង​ទី​៣-​ឈ្មោះ ណ​ន ស្រី​ដាវ ភេទ​ស្រី អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវជា​កូនបង្កើត​ដែល​នៅ​ក្រោមផ្ទះ​របស់​ខ្លួន​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ពង្រ​លើ ។​

​បច្ចុប្បន្ន​កុមារ​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៣​នាក់​ដែល​ត្រូវ​រន្ទះបាញ់​នោះ​បានដឹង​ខ្លួន និង​បាន​ត្រឡប់​ផ្ទះ​វិញ​ហើយ ខណៈ​ក្រុម​គ្រូ​ទេ​ព្យ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ