ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឪពុកយំឱបសពកូន​និស្សិតជាទីស្រឡាញ់…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ ដែល​បុរស​ជា​ឪពុក​យំ​ឱប​សព​កូនប្រុស​ជាទី​ស្រឡាញ់ និង​ជា​និស្សិត​ផ្នែក​អគ្គិសនី​ ទើបតែ​ប្រឡង​ចប់មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​ បុក​ពីក្រោយ​ពេញទំហឹង ពេល​កំពុង​បណ្ដើរ​ម៉ូតូ​អែប​ផ្លូវ​ បណ្តាល​ឲ្យ​បើ​ុ​ង​ទាំង​ម៉ូតូ​…

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ ដែល​បុរស​ជា​ឪពុក​យំ​ឱប​សព​កូនប្រុស​ជាទី​ស្រឡាញ់ និង​ជា​និស្សិត​ផ្នែក​អគ្គិសនី​ ទើបតែ​ប្រឡង​ចប់មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​ បុក​ពីក្រោយ​ពេញទំហឹង ពេល​កំពុង​បណ្ដើរ​ម៉ូតូ​អែប​ផ្លូវ​ បណ្តាល​ឲ្យ​បើ​ុ​ង​ទាំង​ម៉ូតូ​ និង​មនុស្ស បែកក្បាល​ហូរ​ឈាម​បាក់​ក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី៥ ខែកញ្ញា នៅ​ផ្លូវ​ឌួ​ង ងៀប ភូមិ​ឌួ​ង ងៀបសង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

និស្សិត​ដែល​ជួប​គ្រោះ​អកុសល​នេះ​ឈ្មោះ គង់ មុន្នី អាយុ​២៣​ឆ្នាំ ជា​និស្សិត​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អគ្គិសនី​កម្ពុជា​ចំការ​ដូង ស្នាក់​នៅផ្ទះ​លេខ​៤៥D ផ្លូវ​លេខ​៧០ ភូមិ​២៤ សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ។ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​បណ្តើរ​ម៉ូតូ​ម៉ួ​យ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BB-៥១៣៨ ដែល​មិនដឹង​ថា ​ម៉ូតូ​នោះ​ខូច​ឬ​ក៏​អស់​សាំង​ទេ បាន​បណ្តើរ​តាម​ផ្លូវ​ឌួ​ង​ងៀប​ពី​ខាងត្បូង​ទៅ​ខាងជើង ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បើ​ុ​ង​ទាំង​ម៉ូតូ​និង​មនុស្ស​ជា​ច្រើន​ម៉ែត្រ បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​ខូច​ស្ទើរ​ទាំងស្រុង ។ ភ្លាម​ៗនោះ រថយន្ត​បាន​បន្ថែម​ល្បឿន​បើករ​ត់ទៅ​ផ្លូវ​លេខ​២០០៤​បាត់​ស្រមោល ដោយ​មិន​មាន​អ្នក​ណា​ស្គាល់​ភិនភាគ​រថយន្ត​នោះ​ច្បាស់លាស់​ទេ ។

បន្ទាប់​ពី​កើតហេតុ សព​យុវជន​ខាងលើ​ត្រូវ​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល លុះមួយសន្ទុះ​ក្រោយ​ឃើញ​មាន​ក្រុម​គ្រួសារ​សព​រួមទាំង​ឪពុក បើករថយន្ត​មក​ដល់​កន្លែង​កើតហេតុបើកទ្វារ​រថយន្ត​ចេញ​រត់​មក​ឱប​សព​កូន​យំសោក​បោក​ខ្លួន ស្តាយស្រណោះ​ជីវិត​កូនប្រុស​ជាទី​ស្រឡាញ់​របស់​គាត់​ជា​ពន់ពេក ធ្វើ​ឲ្យ​ស្ថានភាព​នោះ​មើលទៅ​គួរ​អោយ​សង្វេគ និង​ក្ដុកក្ដួល​បំផុត ។

ប្រភព​ពី​សាច់ញាតិ​សព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើបតែ​ប្រឡង​ចប់​ផ្នែក​អគ្គិសនី​ថ្មី​ៗ និង សព្វថ្ងៃ​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​មួយ​កន្លែង​នៅ​ចំការ​ដូង ខណ្ឌដង្កោ ។ យុវជន​រូប​នេះ​បម្រុង​ចេញ​ទៅ​រៀន​នៅ​ក្រៅប្រទេស​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទៀត តែ​ពេល​នេះ​ជីវិត​របស់​គេ​ត្រូវ​បាន​បញ្ចប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ ៕

អត្ថបទសរសេរ ដោយ