ស្លាប់​ហើយ​សុទ្ធតែ​របស់​ក្លែងក្លាយ​ចឹ​ង​ញាំ​ទៅ​សុខភាព​នឹង​ទៅ​ជា​យ៉ាងណា​ទៅ


​ខេត្តកណ្តាល ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ​ដោយ​បានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ចុះ​បើក​ប្រតិបត្តិការ​ចាប់​បង្ក្រាប​ទំនិញ​ចាប់ហួយ និង​នំ​ស្រូ​យ​ក្លែងក្លាយ​យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ជីប ម៉ុង​គ្រុប ដែល​ទទួល​បាន​សិទ្ធិ​លក់​ផ្តាច់មុខ​ទូ​ទាំង​ប្រទេស ។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​២១A ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ និង​ទីតាំង​មួយទៀត​ចំណុច​ភូមិ​ខ្ព​ម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។​

​លោក​វរសេនីយ៍ លី សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានអោយ​ដឹង​​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​២​គ្រឿង​ដែល​បាន​ផ្ទុកទំនិញ​ចាប់​ហួយ​ពេញ​នៅ​ចំណុច​ផ្លូវ​លេខ​២១A ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ និង​បន្ត​ទៅ​ឆែក​ឆេរ​ឃ្លាំង​លាក​ស្តុ​ប​ទំនិញ​នៅ​ចំណុច​ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ឃាត់​បាន​រថយន្ត​១​គ្រឿង​ទៀត​បិត​ឃ្លុប​ជិត​ផ្ទុក​សុ​ទ្ទ​តែ​ទំនិញ​ចាប់​ហ៊ួ​យ និង​នំ​ស្រួយ​ក្លែងក្លាយ ។​

​លោកនាយ​ការិយាល័យ​បានអោយ​ដឹង​ទៀត​ថា ម្ចាស់​ទំនិញ​ឈ្មោះ ស្រ៊​ន ច​ន្ធី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប ឃុំ​សំ​ពោ​ពូន ស្រុក​កោះធំ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់​បែក​សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ ។​

​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ចំនួន​៣​គ្រឿង​ម៉ាក​ហុី​យាន់​ដាយ​២​គ្រឿង និង​រថ​យន្ត​កូរ៉េ​១​គ្រឿង​, នំ​ស្រួយ​ម៉ាក RUAPUAN ផលិត​នៅ​ប្រទេស​វៀតណាម​ចំនួន​១៦៨​កេស ស្មើនឹង​២០១៦០​កញ្ចប់​តូច​, ដំណាប់​ដូង​ម៉ាក​មិ​ញ ចូ​វ ផលិត​នៅ​ប្រ​ទស​វៀតណាម​៤៨​កេស ស្មើ​២០០​កញ្ចប់​, ចាប់ហួយ​ដូង​ម៉ាក SONGLONG ចំនួន​៣​កេស ស្មើ​៤៨​កំប៉ុង និង​នំ​ចំរុះ​ជា​ច្រើន ។​

​លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ទំនិញ​ចាប់ហួយ​ត្រូវ​បាន​បង្ក្រាប​គឺ​គ្មាន​ច្បាប់​អនុញ្ញាតិ​នាំ​ចូល​គឺ​រំលោភ​បំពាន​ដល់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​ទទួល​សិទ្ធិ​លក់​ចែកចាយ​ផ្តាច់មុខ​ទូ​ទាំង​ប្រទេស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ