ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ…មន្ត្រី​រាជការ​ម្នាក់បែរជា​ទប់​កំហឹង​មិន​​​បាន​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​មួយ​រូប​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ត្រូវនគរបាល​ឃាត់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បក្សពួក​ម្នាក់ ប្រើ​ហិង្សា​ដោយ​ចេតនា​បង្ក​របួស​ស្នាម វាយ​យុវជន​ម្នាក់​ជា​បុ​គ្គលិ​ក​រោងចក្រ អឹ​ម​វ៉េ បណ្តាលរ​ងរ​បួស​ជា​ទម្ងន់ ។…

ខេត្តកំពង់ឆ្នាំង ៖ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​មួយ​រូប​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ត្រូវនគរបាល​ឃាត់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បក្សពួក​ម្នាក់ ប្រើ​ហិង្សា​ដោយ​ចេតនា​បង្ក​របួស​ស្នាម វាយ​យុវជន​ម្នាក់​ជា​បុ​គ្គលិ​ក​រោងចក្រ អឹ​ម​វ៉េ បណ្តាលរ​ងរ​បួស​ជា​ទម្ងន់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែកញ្ញា នៅ​ក្នុង​លំនៅ​ឋាន​ជន​ម្នាក់​ទៀត​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​ជន​បង្កហេតុ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា មន្ត្រី​មន្ទីរ​ព័ត៌មាន​រូប​នេះ​ឈ្មោះទី សារៈ អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់ឈ្មោះ តែ​ដឹង​ថា​ ជា​ប្អូនបង្កើត​របស់​ឈ្មោះ ទី សារៈ និង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា នៅ​ក្នុងភូមិ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ណា​រិ​ន អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ មាន​ទ
លំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

ប្រភព​ដដែល​បន្ត​ថា បើ​តាម​ឈ្មោះ ប្រាក់ សុភាព អាយុ​៣២​ឆ្នាំ ជា​អ្នក​ទៅ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្នុង​ពេល​លេង​បុក​ប៊ី​យ៉ា​នោះ ជន​រង​គ្រោះ​ក៏​មាន​ជម្លោះ​ជាមួយ​អ្នក​តុង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ។ ពេល​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់តែ​ឈ្មោះ ទី សារៈ បានទាញ​យក​ដងកឺ​បុក​ប៊ី​យ៉ា​មក​វាយ​ក្បាល​ជន​រង​គ្រោះ​ចំ​ពីមុខ ហើយ​ជន​ដៃដល់​ជា​ប្អូនបង្កើត ក៏​បាន​យក​ដងកឺ​បុក​ប៊ី​យ៉ា​១​ទៀត​មក​វាយ​ក្បាល​ជន​រង​គ្រោះ​ចំ​ពីក្រោយ បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​រង​របួស​ជា​ទម្ងន់ ។ បន្ទាប់​មក ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែកខេត្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ឈ្មោះ ទី សារៈ ចំណែក​ម្នាក់​ទៀត​ជា​ប្អូន​បាន​រត់គេច​ខ្លួន​បាត់ ។ ក្នុង​ករណី​នេះ ខាង​ភាគី​បង្ក​បាន​សុំ​សម្រប​ស​ម្រួ​ស​សង​ប្រាក់​ទៅ​ជន​រង​គ្រោះ​២​លាន​រៀល តែ​ភាគី​ជន​រង​គ្រោះ​ ទាមទារ​សំណង​៣៥​លាន​រៀល ព្រោះតែ​រង​របួស​បែកក្បាល​ធ្ងន់​ដល់​លលាដ៍ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​នៅឡើយ ។

លោក ម៉ា យន្ត អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ជន​ឈ្មោះ ទី សារៈ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដោយ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា ។ ចំណែក​ជន​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជា​បន្ត ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ​ណាស់ ដែល​មន្ត្រី​រាជការ​ម្នាក់ បែរជា​ទប់​កំហឹង​មិន​បាន​ ធ្វើ​ឱ្យ​ខូច​ដល់​អនាគត​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ