ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណង​ល្អ​ជន​រង​គ្រោះ​សោះ​…​បែរជា​កំចាយ​ជីវិត​គាត់​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់ ​ពេល​ប​ញ្ចូ​ន​ទៅ​ស​ង្គ្រេ​ាះ​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​រូបគេ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ប្រើ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​​​ចាក់​ប្រហារទាំងកំរោល កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ​កញ្ញា​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់ ​ពេល​ប​ញ្ចូ​ន​ទៅ​ស​ង្គ្រេ​ាះ​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​រូបគេ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ប្រើ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​​​ចាក់​ប្រហារទាំងកំរោល កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ​កញ្ញា​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៩ ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ​យស់ ថៃ​សុ​ម៉េ​ង ហៅ​ម៉ៅ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ជាអ្នក​​រត់​កង់​បី មាន​ទីលំនៅ​ចំណុច​កើតហេតុ ។ ចំណែក​ជនសង្ស័យ ​ឈ្មោះ​រឿ​ន សុ​ី​ធុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កម្មករ​លាយ​អង្ករ ស្នាក់​នៅ ក្នុង​ដី​ឡូ​រ៍​គ្មាន​លេខ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត ភូមិ​ព្រៃ​ជ្រឹង ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មានឱ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​សង់​កូរ៉េ​កញ្ចាស់ គ្មាន​លេខ​ទៅ​ចំណុច​កើតហេតុ ដើម្បី​លេងល្បែង (ចាក់​អាប៉ោង ) ។ លុះ​លេង​បាន​មួយសន្ទុះ​ធំ ជនសង្ស័យ​ចាញ់​អស់​លុយ​ពី​ខ្លួន គឺ​អស់​៧​ម៉ឺន​រៀល ហើយ​រូបគេ​បាន​សំ​ុ​ទឹក​ពី​មេអាប៉ោង​ចំនួន​៤​ពាន់​រៀល​វិញ គ្រាន់​ចាក់​សាំង​ម៉ូតូ​ទៅ​ផ្ទះ ។

ប៉ុន្តែ​មេអាប៉ោង​ឱ្យ​​តែ​៣​ពាន់​រៀល ជា​ហេតុ​ធ្វើ​ឱ្យ​​រូបគេ​ខឹងសម្បារក៏​ស្រែក​ឡូឡា និង​ទះ​តុ​អាប៉ោង​មួយ​ដៃ បង្ក​​ការ​ភ្ញាក់ផ្អើល ។ ភ្លាម​ៗ​នោះ​ ​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​នៅ​ក្បែរ​នោះក៏​លោត​ចូល​ទៅ​ចាប់​ទាញ​បុរស​ជា​​ជនសង្ស័យ​ចេញ ដើម្បី​បញ្ចៀស​ កំ​ុឱ្យ​​កើតរឿង ជា​ហេតុ​ធ្វើ​ឱ្យ​ជនសង្ស័យ​​វាយ​ប្រតាយប្រតប់​គ្នា​ដោយ​ដៃ​ទល់​ដៃ​ជាមួយ​ជន​សង​រង​គ្រេ​ាះ ហើយ​ជនសង្ស័យ​ក៏​បាន​ដក​កាំបិត​ចេញពី​ចង្កេះ​​ចាក់​ទៅ​លើ​ជន​រង​គ្រេ​ាះ​ចំនួន​មួយ​កូនកាំបិត​ចំ​ក្រោម​ដោះ​​ខាងឆ្វេង បណ្តាលឱ្យ​​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​ខ្លួន ។

បន្ទាប់​ពី​បង្ក​ហិង្សា​រួច​មក ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នេ​ាះ​នាំ​គ្នា​ស្រ​វេ​ស្រវា​ចូលចាប់ និង​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​ជូន​សមត្ថកិច្ច ។ ចំណែក​ជន​រង​គ្រេ​ាះ ត្រូវ​បាន​ស្លាប់​ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក ។

អត្ថបទសរសេរ ដោយ