ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធីជួបជុំរំលឹកអនុស្សាវរីយ៍កាល៣២ឆ្នាំមុន

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ សិស្សគរុកោសល្យភូមិភាគបាត់ដំបង(៧+៣)ជំនាន់ទី១ ក្នុងឆ្នាំសិក្សា១៩៨៤-១៩៨៦ ចំនួន​៧៧នាក់ មកពីខេត្តពោធិ៍សាត់, សៀមរាប និងបន្ទាយមានជ័យ​ បានជួបជុំគ្នា​​ដើម្បីរៀបចំ​ពិធី​រំលឹក​គុណគ្រូ និងរំលឹកអនុស្សាវរីយ៍ក្នុងវ័យសិក្សាកាលពី៣២ឆ្នាំមុន…

​ខេត្តបាត់ដំបង ៖ សិស្សគរុកោសល្យភូមិភាគបាត់ដំបង(៧+៣)ជំនាន់ទី១ ក្នុងឆ្នាំសិក្សា១៩៨៤-១៩៨៦ ចំនួន​៧៧នាក់ មកពីខេត្តពោធិ៍សាត់, សៀមរាប និងបន្ទាយមានជ័យ​ បានជួបជុំគ្នា​​ដើម្បីរៀបចំ​ពិធី​រំលឹក​គុណគ្រូ និងរំលឹកអនុស្សាវរីយ៍ក្នុងវ័យសិក្សាកាលពី៣២ឆ្នាំមុន នៅភោជនីយដ្ឋានអប្សារា ក្រុងបាត់ដំបង កាលពីល្ងាចថ្ងៃទី៧ ​កញ្ញា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមកម្មវិធី ដោយលោក ខូយ រីដា អភិបាលរង​ខេត្ត​ពោធិ៍សាត់, លោក វ៉ាន់ សុភ័ណ្ឌ មន្ត្រីយោធភូមិភាគទី៥ ព្រមទាំងវត្តមានលោកគ្រូ អ្នកគ្រូវ័យចំណាស់​ចំនួន​១៣នាក់បានមកចូលរួមផងដែរ ។

ក្នុងពីធីសំណេះសំណាលនោះ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជាក់ថា មកដល់​ពេល​នេះ គឺ៣២ឆ្នាំហើយ ក្រុមសិស្សរួមជំនាន់ប្រមាណជិត២០០នាក់​ នៅមជ្ឍមណ្ឌលគរុកោ​សល្យភូមិ​ភាគ​បាត់​ដំបង មិនដែលបានជួបគ្នាសោះ តែពេលនេះ ឱកាសល្អត្រូវឆ្លៀតពេលរំលឹកការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានផ្តល់នូវចំណេះដឹង ធ្វើជាធនធានមនុស្ស ហើយយកមកបម្រើប្រទេសជាតិ​ដោយយើងមិន​បានគិតថាអ្នកមានឋានៈតូចឬធំឡើយ ព្រោះចង់បានគោលបំណងពីអតីតៈកាលជាសិស្សយុវវ័យរួមគ្នា ពេលនេះរឹតចំណងសាមគ្គីគ្នាបន្ថែមទៀត ដើម្បីរំលឹកការចងចាំពីអតីតកាល

​ពេលនេះ ម្នាក់ៗបានក្លាយទៅជាយុវចាស់ មានកូនចៅស្ទើរគ្រប់គ្នា​ ហើយក៏មានការសោកស្តាយមិត្តរួម​ជំនាន់មួយចំនួនដែលត្រូវបានបាត់បង់ជីវិតដោយមិនបានមើលឃើញការរីកចំរើនរបស់ប្រទេសជាតិយើងដែលមានសម្តេចតេជោ ហ៊ុន​ សែន​ កំពុងបន្តដឹកនាំប្រទេសជាតិយើង​ឆ្ពោះទៅរកការរីក​ចំរើនជាបន្តទៅ​ទៀត ។

អត្ថបទសរសេរ ដោយ