ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូរ​មេទ័ព​កំពូល​៣​រូប… ដើម្បី​ពង្រឹង​ខឿន​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃ​ទី​៧ កញ្ញា ​នៅ​វិមាន​សន្តិភាព មាន​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​នយោ​បាយ របស់​រាជ​រដ្ឋ​ភិ​បាល អាណត្តិ​ទី​៦ និង​បំពាក់​ឋាន​ន្ទ​រ​សក្តិ តែងតាំង​មុខ​តំណែង…

រាជធានី​ភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃ​ទី​៧ កញ្ញា ​នៅ​វិមាន​សន្តិភាព មាន​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​នយោ​បាយ របស់​រាជ​រដ្ឋ​ភិ​បាល អាណត្តិ​ទី​៦ និង​បំពាក់​ឋាន​ន្ទ​រ​សក្តិ តែងតាំង​មុខ​តំណែង អគ្គមេបញ្ជាការ នាយ​សេនា​ធិការ​និង មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​កង​យោធពល​ខេរ​ភូមិន្ទ ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

ពិធី​ត្រូវ​បាន​បំពាក់​ឋាន​ន្ទ​រ​ស័ក្តិ ១-​លោក​ឧត្តម​សេនិយ៍​ឯក វង្ស ពិ​សេន ពី​ឧត្តមសេនីយ៍ឯក ទៅ​ជា​នាយ​ឧត្តម​សេនីយ៍ និងផ្ទេរ​ភារកិច្ច​ ពី​មេ​បញ្ចា​ការ​រងនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅ​ជា​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ជំនួស​នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន ។ ២-​តែងតាំង​នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ ទៅ​ជា​នាយសេនាធិការ​ចម្រុះនៃ​កង​យោធពលខេមរភូមិន្ទ ជំនួស​នាយ​ឧត្តមសេនីយ៍ គន់ គី​ម ។ ៣-​តែង​តាំង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ពី​មេបញ្ជាការ​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំង​ភាវរ​កម្ម ទៅ​ជា​មេ​បញ្​ជាការ​កងទ័ពជើងគោក ជំនួស​នាយ​ឧត្តមសេនីយ៍ មាស សុភា ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិបាន​ថ្លែង​ក្នុង​ពិធី​នោះ​
ថា ការ​ផ្ទេរ​ភារកិច្ច និងតែងតាំង​មេទ័ព​កំពូល​៣​រូបថ្មី​នេះ ​គឺ​ដើម្បី​ពង្រឹង​ខឿន​ការ​ការពារ​ជាតិ ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។ ហើយ​កង​យោធពលខេមរភូមិន្ទ​ទាំងអស់ សុទ្ធតែ​បាន​ទទួលស្គាល់​ពី​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​របស់​​មេទ័ព​កំពូល​ទាំង​៣​រូប​នេះ ។

សម្តេច​ពិជ័យ​សេនាបញ្ជា​ក់ថា សំខាន់​ណាស់ ​ការ​ការពារ​បូរណភាព​ទឹកដី ឯករាជ្យ​ភាព និង អធិបតេយ្យ​ជាតិ កង​យោធពលខេមរភូមិន្ទ​តម្រូវការ​មេទ័ព​ដែល​មាន​វ័យក្មេង កម្លាំង​មាំមួន បទ​ពិសោធន៍​ឈ្លៀសវៃ និង​ការ​សិក្សា​កម្រិត​ខ្ពស់ ដើម្បី​រួមចំណែក​ការពារ​ជាតិ សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ និង ចូលរួម​ការ​អភិវឌ្ឍន៍​ប្រទេស​ជាមួយ​រដ្ឋាភិបាល​ផង​ដែរ ។​

ដូច្នេះ​ហើយ​ ការ​តែងតាំង និងផ្លាស់​ប្តូរ​មេទ័ព​កំពូល​ទាំង​៣​រូប​ខាងលើ​នេះ ពិតជា​ស័ក្តិសម និងសមត្ថភាព គុណភាពរបស់​នាយ​ឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក​ណាស់  ។

អត្ថបទសរសេរ ដោយ