ខ្ញុំ​ធ្វើ​ស្នងការ​ខ្វះ​១​ខែ​ទេ​៦​ឆ្នាំ​ហើយ ដឹកនាំ​បង្ក្រាប​បទល្មើស​ធំ​ៗ​បាន​លើ​៧០​ភាគរយ


រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា នេះ​ថា លោក​បាន​ឡើង​ធ្វើ​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ខ្វះ​១​ខែ គឺ​៦​ឆ្នាំ​ហើយ​។ ក្នុង​៦​ឆ្នាំ​ខ្វះ​១​ខែ​នោះ លោក​បាន​ដឹកនាំ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ គ្រប់​ផ្នែក គ្រប់​ជំនាញ និង​គ្រប់​ខណ្ឌ បង្ក្រាប​បទល្មើស​ធំ​ៗ បាន​លទ្ធផល​ជោគជ័យ​លើ​៧០​ភាគរយ​។ លោកនាយ​ឧត្តម​សេ​យ៍​ថ្លែង​ដូច្នេះ​ហាក់​ចង់​បង្ហាញ​ពី​ស្នាដៃ​ល​លោក​នៅ​កាន់​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រោះ​បន្តិចទៀត​នេះ​(​អាច​ថ្ងៃ​១២ កញ្ញា​ខាង​មុខ​លោក​នឹង ត្រូវ​ចូល​និវត្តន៍ ពោល​គឺ​លោក​ត្រូវ​បាន បញ្ចប់​កា​ងារ​ជា​ស្នងការ​ទៀត​ហើយ​)​។

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ នា​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា នេះ​គឺ​មាន​សមាសភាព​មន្ត្រី​នគរបាល​២៣​រូប ដែល​ផ្លូវ​ផ្ទេរ​ចេញ និង​ដាក់​ចូល​ជំនួស វិញ ដូច​ជា ១.​លោក​ឧត្តមសេនីយ៍ទោ លូ រ៉ា​បូ ពី​ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​សរុប​ផែនការ ចំណុះ​សេនាធិការដ្ឋាន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ២.​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម វុ​ទ្ទី ពី​ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ៣.​លោក​ឧត្តមសេនីយ៍ សេង សុគន្ធ ពី​ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​ធនធានមនុស្ស ទៅ​ជា​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ។

៤.​លោក​វរៈសេនីយ៍ឯក ហួត ចាន់​យ៉ា​រ៉ា​ន់ ពី​អធិការ​នគរបាល​ខណ្ឌដូនពេញ ទៅ​ជា​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៥.​លោក ហ៊ុន សុធី ពី​អធិការ​នគរបាល ខណ្ឌទួលគោក ទៅ​ជា​ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​។ ៦.​ផ្ទេរ​លោក​វរៈសេនីយ៍ឯក ទៀង ច័ន្ទ​ខ​ន្តិ​សារ ពី​អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ទៅ​ជា​អធិការ​នគរបាល​ខណ្ឌដូនពេញ ៧.​លោក​វរៈសេនីយ៍ទោ គល់ យី ពី​អធិករ​រង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ទៅ​ជា​អធិការ​នគរបាល​ឫស្សី​កែវ ៨.​លោក​វរៈសេនីយ៍ទោ សុខ ហេង ពី​អធិការរង ទៅ​ជា​អធិការ​នគរបាល​ខណ្ឌទួលគោក​។

៩.​លោក​វរៈសេនីយ៍ទោ សូ ពាន់ ពី​នាយ​រង​ការិយាល័យ ទៅ​ជា​នាយការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល ១០.​លោក​វរៈសេនីយ៍ទោ សូ ពៅ​ចិន្តា ពី​នាយ​រង​ការិយាល័យ​បុគ្គលិក ទៅ​ជា​នាយ​រង​ការិយាល័យ គណនេយ្យ ១១.​លោក​វរៈសេនីយ៍ត្រី សំ វាន់​ឌី ពី​នាយ​រង​ការិយាល័យ​ប្រឆាំង​ភាវ​រៈកម្ម និង ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ទៅ​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ១២.​លោក​វរៈសេនីយ៍ត្រី រស់ អេ​ង​ស៊ី​ថា ពី​អធិការរង​ខណ្ឌ​ព្រែក​ព្នៅ ទៅ​ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​បច្ចេកវិទ្យា​។ និង នៅ​មានការ​ផ្ទេរ​ភារកិច្ច បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​បន្តបន្ទាប់​ទៀត រហូត​គ្រប់​២៣​រូប ដែល​មាន​វត្តមាន​ពេល​នោះ​។

ពិធី​នេះ​ក្រោយ​អធិប​តិ​ភាព​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ប៉ុ​ល សុគន្ធ អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ​។ ដោយ​មានការ​ចូលរួម​ពី​សំណាក់ ស្នងការ​រង នាយការិយាល័យ អធិការ អធិការរង និង​នាយ​ផ្នែក​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​បណ្តា​ខណ្ឌ ប្រមាណ​ជាង​២០០​នាក់​ផង​ដែរ​។ ក្នុង​នោះ​គណៈអធិបតី​គឺ​លោក មាន ចាន់​យ៉ា​ដា អភិបាលរង បាន​ថ្លែង​ការ​កោត​ស​សើរ​ពី​ស្នាដៃ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​រួម​គ្នា​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ពី​អាណត្តិ​មុន និង​បន្ត​អាណត្តិ​រដ្ឋាភិបាល​ថ្មី​នេះ​ទៀត​។

ចុង​ក្រោយ​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​ង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដែល​កន្លង​មក​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​រូប​លោក​អស់​រយៈពេល​៦​ឆ្នាំ ខ្វះ​១​ខែ ឃើញ​ថា សមត្ថកិច្ច​យើង​បង្ក្រាប​បាន​បទល្មើស ឧក្រិដ្ឋ​ធំ​ៗ ដូច​ជា​ករណី លួច ឆក់ ប្លន់​ប្រដាប់​អាវុធ ឃាតកម្ម និង​ពិសេស​ការ​ការពារ​រាល់​បាតុកម្ម កូប​កម្ម ទទួល​បាន​លទ្ធផល​លើ​៧០​ភាគរយ​។ លោកនាយ​ឧត្តមសេនីយ៍​បាន​ធ្លោយ​ពាក្យពេចន៍​បន្ថែម​ថា ពេល​នេះ​អាច​មិនយូរ​ទេ​លោក​នឹង​ត្រូវ​ចូល​និវត្តន៍ ដូច្នោះ​សូម​មន្ត្រី​នគរបាល​ទាំងអស់ បង្កើន​ការងារ​ការពារ​ថ្នាក់ដឹកនាំ និង​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ