ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព រថយន្ត​បុក​ចំ​ពីមុខ​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កម្មករ​១​គ្រឿង បើក​លឿន​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង ជិះ​ដោយ​យុវជន​២​នាក់​ចំ​ពីមុខ​ខ្ទាត​ជន​រង​គ្រោះ​ចេញពី​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​របួសធ្ងន់​។ ចំណែក​ម្ចាស់​រថយន្ត បាន​រត់គេច​ខ្លួន​ចោល​កម្មករ និង​រថយន្ត​នៅ​កន្លែង…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កម្មករ​១​គ្រឿង បើក​លឿន​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង ជិះ​ដោយ​យុវជន​២​នាក់​ចំ​ពីមុខ​ខ្ទាត​ជន​រង​គ្រោះ​ចេញពី​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​របួសធ្ងន់​។ ចំណែក​ម្ចាស់​រថយន្ត បាន​រត់គេច​ខ្លួន​ចោល​កម្មករ និង​រថយន្ត​នៅ​កន្លែង កើតហេតុ​។ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី ម៉ោង​៤ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ តាម​ដងផ្លូវ​ជាតិ​លេខ​៤១ ក្នុងភូមិ​ខ្លែង​ពណ៌​ខាងជើង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ឈ្មោះ មុ​យ ចាន់​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ឃ្នង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ជា​អ្នក​បើក​ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ ជួន ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ជា​អ្នក​រួម​ដំណើរ របួសធ្ងន់​។ ដោយឡែក​ភាគី​រថយន្ត របួសស្រាល​ម្នាក់​ឈ្មោះ សេន ស្រី​មិត្ត ភេទ​ស្រី ជា​កម្មការិនី បោក​ក្បាល​នឹង​រថយន្ត​។


ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ បើក​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​ស្តុ​ន ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​ដឹក​គ្នា​ពី​ជើង​ទៅ​ត្បូង​គ្មាន​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់​។ លុះ​បើក​មក​ដល់​ចន្លោះ គីឡូម៉ែត្រ​លេខ​១៧-១៨ ក្នុងភូមិ​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​កម្មករ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២A-៩៣១៤ បើក​បញ្ច្រាសទិស​ពី​ត្បូង​ទៅ​ជើង ជ្រុល​បុក​ម៉ូតូ​ចំ​ពីមុខ ខ្ទាត​ជន​រង​គ្រោះ​ចេញពី​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ របួសធ្ងន់​។ ក្រោយ​បង្កហេតុ​អ្នកបើកបរ បាន​រត់គេច​ខ្លួន​ចោល​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ច​ដល់​កន្លែង​កើតហេតុ ប្រញាប់​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ និង​សាកសព​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ