ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រាស​អត់​សាច់​ក្លែម​ទាស់សម្ដី​គ្នា ទាញ​កាំបិត​ដេញ​ចាក់​របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា ខណៈ​ដែល​កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ហើយ​ទាស់​ពាក្យ​សម្តី​គ្នា​រឿង​អត់​សាច់​ក្លែម ក៏​បាន​យក​កាំបិត និង​សោ​ដេញ​ចាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ទី​៦…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា ខណៈ​ដែល​កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ហើយ​ទាស់​ពាក្យ​សម្តី​គ្នា​រឿង​អត់​សាច់​ក្លែម ក៏​បាន​យក​កាំបិត និង​សោ​ដេញ​ចាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុច​សួនច្បារ​មាត់​ស្ទឹង ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មុខរបរ​លក់ដូរ មាន​របួស​ស្នាម​៣​កន្លែង ត្រង់​កញ្ចឹងក​ខាងក្រោយ​១​កន្លែង ខ្នង​១​កន្លែង កំភួនដៃ​ខាងឆ្វេង​១​កន្លែង​។ ចំណែក​ជនសង្ស័យ ម្នាក់​ឈ្មោះ សា តាម ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​មុខ របរ​នៅផ្ទះ មាន​របួស​ស្នាម​១​កន្លែង ត្រង់​បាតដៃ​ខាងស្តាំ​។

សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ថ្នាំ​ម្នាក់ឯង​នៅផ្ទះ​អស់​កន្លះ​លី​ត្រ រួច​ក៏​ដើរ​លេង​នៅ​សួនច្បារ​មាត់​ស្ទឹង​តា​ខ្មៅ ក៏​ឃើញ​ជន​រង​គ្រោះ​កំពុង​ផឹកស្រា​ថ្នាំ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​នៅ​លើ​បង់ ក៏​ដើរ​ចូល​ទៅ​ផឹក​ជាមួយ អស់​មួយ​កែវ រួច​ក៏​ទាស់​ពាក្យ​សម្ដី​គ្នា​រឿង​អត​សាច់​ក្លែម បន្ទាប់​មក​ក៏​បាន​ប្រតាយប្រតប់​គ្នា​។

បន្ទាប់​ជនសង្ស័យ​ក៏​បាន​យក​កូនកាំបិត​ចាក់​លើ​ជន​រង​គ្រោះ​ត្រូវ​៣​កន្លែង​មាន​របួស​ស្នាម​ហូរ​ឈាម ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដណ្តើម​យក​កូនកាំបិត​បណ្តាល​ឲ្យ​មុត​ដៃ​ជនសង្ស័យ ត្រង់​បាតដៃ​ខាងឆ្វេង​មួយ​កន្លែង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រពន្ធ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ