ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ស្គាល់​ភ្នំ​ជើងព្រៃ​ភ្នំ​ប្រុស​-​ភ្នំ​ស្រី ភ្នំ​ហាន់ជ័យ នៅ​ខេត្តកំពង់ចាម​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ចំណោម​១០​ស្រុក​-​ក្រុង​របស់​ខេត្តកំពង់ចាម​ដែល​សំបូរ​ទៅ​ដោយ​ភ្នំ​ច្រើន​ជាងគេ រួម​មាន​ដូច​ជា ៖​ទី​១ – ស្រុក​បា​ធា​យ ២-​ស្រុក​ជើងព្រៃ ៣ –…

ខេត្តកំពង់ចាម ៖ ក្នុង​ចំណោម​១០​ស្រុក​-​ក្រុង​របស់​ខេត្តកំពង់ចាម​ដែល​សំបូរ​ទៅ​ដោយ​ភ្នំ​ច្រើន​ជាងគេ រួម​មាន​ដូច​ជា ៖​ទី​១ – ស្រុក​បា​ធា​យ ២-​ស្រុក​ជើងព្រៃ ៣ – ស្រុក​កំពង់សៀម ៤-​ស្រុក​ចំការលើ ៥-​ស្រុក​ស្ទឹង​ត្រង់ ហើយ​នៅ​លើ​ភ្នំ​ខ្លះ​មាន​ប្រសាទ​បុរាណ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​លេង ឫ​វត្ត​អារាម​សម្រាប់​ពុទ្ធសាសនិក​គោរព​ប្រណិប័តន៍​បួងសួង​សុំ​សេចក្តីសុខ​សាន្ត​ផង​ដែរ ។

ភ្នំហាន់ជ័យ

លោក ចក់ សុខ​គង់ ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​បា​ធា​យ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ២០១៨​ថា នៅ​ក្នុងស្រុក​បា​ធា​យ​ទាំងមូល​មាន​ភ្នំ​ជា​ច្រើន​រួម​មាន ១-​ភ្នំ​ធំ ស្ថិត​នៅ​ឃុំ​ជាលា ក្នុង តែ​ធ្វើ​អាជីវកម្ម ២-​ភ្នំ​ជាលា​ក្នុង​ឃុំ​ជាលា មាន​វត្ត​នៅ​លើ​កំពូលភ្នំ ៣- ភ្នំ​បែក​ពាង មាន​អម​ភ្នំ​តូច​ៗ​ជា​ច្រើន​ទៀត មានផ្ទះ​ទាហាន​នៅ​ជើងភ្នំ ៤-​ភ្នំ​តាំង​ស្រែ មាន​វត្ត​នៅ​លើ​កំពូលភ្នំ ក្នុង​ឃុំ​តាំង​ក្រាំង មួយ​ផ្នែក​នៃ​ភ្នំ​បាន​ធ្វើ​អាជីវកម្ម ៥-​ភ្នំ​ជើង​ឆ្នុក មាន​វត្ត​នៅ​លើ​កំពូលភ្នំ ៦- ភ្នំ​ដិ​ល មាន​វត្ត​នៅ​លើ​ភ្នំ ក្នុង​ឃុំ​តាំង​ក្រាំង ៧-​ភ្នំ​បា​ធា​យ មាន​វត្ត​នៅ​ជើងភ្នំ ក្នុង​ឃុំ​បា​ធា​យ ៨-​ភ្នំ​ទ្រព្យ​មាន​ប្រសាទ​បុរាណ ដែល​នៅ​ជើងភ្នំ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នោះ​ទេ ។

លោក អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ​ប្រាប់​ថា នៅ​ក្នុងស្រុក​ជើងព្រៃ​មាន​តែ​ភ្នំ​ជើងព្រៃ ឫ​ភ្នំ​ប្រុស ភ្នំ​ស្រី ស្ថិត​នៅ​ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ ដោយ​មាន​ប្រសាទ​នៅ​លើ​ភ្នំ​ទាំង​រដូវប្រាំង និង​វស្សា​មាន​ពលរដ្ឋ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​មក​លេង​ជា​ហូរហែរ ។ ហើយ​នៅ​ជុំវិញ​ភ្នំ​ក្នុង​រង្វង់​៣០០​ម៉ែត្រ​ត្រូវ​បានការ​ពារ​ជា​សម្បត្តិ​របស់​រដ្ឋ ដោយ​មិន​បាន​ចេញ ប្លង់​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ ។

លោក លឿង រ៉ា​ម៉ូ អភិបាលរង​ស្រុក​ចំការលើ​ឲ្យ​ដឹង​ថា ក្នុងស្រុក​ចំការលើ​មាន​ភ្នំ​ចំនួន​០៤ ក្នុង​នោះ​មាន​១-​ភ្នំ​ទែ​ត (​ភ្នំ​ប្រុស​ភ្នំ​ស្រី​) ២-​ភ្នំ​អណ្តូងប្រេង ៣-​ភ្នំ​កៃ​កើត ក្នុង​ឃុំ​បុសខ្នុរ​ទាំង​៣​កន្លែង ៤-​ភ្នំពេញ​ថ្មី នៅ​លើ​ភ្នំ​នេះ​មាន​វត្ត​ក្នុង​ឃុំ​ចំការអណ្តូង ។

ភ្នំស្រីស្រុកកំពង់សៀម

លោក ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់សៀម​មាន​១- ភ្នំ​ប្រុស​- ភ្នំ​ស្រី ដែល​នៅ​លើ​ភ្នំ​ប្រុស​មាន​វត្ត​ដោយ​មាន​ព្រះសង្ឃ​គង​នៅ​ជា​ច្រើន​អង្គ ហើយ​ក៏​ជាទី​កន្លែង​ទេសចរណ៍​ដោយ​បាន​ស្រូប​យក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ជា​ហូរហែរ ។ ក្រៅពី​នេះ​ក៏​មាន​ភ្នំ​តូច​ៗ​ជា​ច្រើន​ទៀត នៅ​ជាប់​នឹង​ភ្នំ​ស្រី​ផង​ដែរ ។ ២- ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​ហាន់ជ័យ​មាន​ប្រាសាទបុរាណ នៅ​លើ​នោះ និង​មាន​វត្ត​ថែម​ទៀត ហើយ​នៅ​ចង្កេះភ្នំ​ក៏​មាន​ប្រសាទ​បុរាណ​១ នៅ​ទីនោះ​ជា​កន្លែង​តំបន់​ទេសចរណ៍ ដោយ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​រាល់ថ្ងៃ ។

ភ្នំប្រុសស្រុកកំពង់សៀម

លោក អ៊ូ វេ​ង ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​ស្ទឹង​ត្រង់​បាន​ប្រាប់​ថា នៅ​ក្នុងស្រុក​របស់​លោក​មាន​ភ្នំ​ដូច​ជា ១- ភ្នំ​បឹង​ដែង​មាន​ប្រសាទ​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង ២- ភ្នំ​បឹង​កេ​ត នៅ​នឹង​ចង្កេះភ្នំ មាន​ប្រាសាទ​ព្រះ​អង្គ​គុ​ហ៌ នៅ​ទីនោះ ឲ្យ​តែ​ដល់​រដូវ​បុណ្យ​ទាន​ម្តង​ៗ​មាន​មនុស្ស​មក​លេង​ច្រើន​កុះករ ៣ – ភ្នំ​ចារ​នៅ​លើ​ភ្នំ​មាន​វត្ត​បុរាណ​ដែល​បាន​ជួសជុល​ដោយ​មាន​ព្រះសង្ឃ​គង់នៅ​ក្នុង​ឃុំ​អារក្ស​ត្នោត ហើយ​ត្រូវ​បាន​ពលរដ្ឋ​តែងតែ​នាំ​គ្នា​គោរព​ប្រណិប័តន៍​ផង​ដែរ ៕

ភ្នំបែកពាង
ភ្នំបាធាយ

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ