ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ស្លា.ប់៦នាក់ របួសធ្ងន់​ស្រាល៨នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ កើត​ឡើង៧លើក (យប់ ៥លើក)ស្លាប់៦នាក់(ស្រី១នាក់) របួសធ្ងន់៥នាក់(ស្រី១នាក់) របួសស្រាល៣នាក់(ស្រី២នាក់)…

រាជធានី​ភ្នំពេញ ៖​ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ កើត​ឡើង៧លើក (យប់
៥លើក)ស្លាប់៦នាក់(ស្រី១នាក់) របួសធ្ងន់៥នាក់(ស្រី១នាក់) របួសស្រាល៣នាក់(ស្រី២នាក់) នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ​ឲ្យដឹង ។ មូលហេតុគ្រោះថ្នាក់ : ល្បឿន២លើកស្លាប់៣នាក់, មិនប្រកាន់ស្តាំ១លើក, ប្រជែង៣លើក ស្លាប់៣នាក់, បត់គ្រោះថ្នាក់១លើក ។ សរុបស្លាប់៦នាក់ : ម៉ូ​តូ៦នាក់(មិនពាក់មួក៦នាក់) ។

គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូ​តូនឹងម៉ូ​តូ១លើក, ម៉ូ​តូនឹងរថយន្តតូច៣លើក ស្លាប់២នាក់, ម៉ូតូនឹងរថយន្តធំ២លើក ស្លាប់៤នាក់, រថយន្តតូចនឹងរថយន្តតូច១លើក ។ បណ្តាលឲ្យខូចខាតយាន១៤គ្រឿងក្នុងនោះមាន : ម៉ូ​តូ៧
គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្តធំ២គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូ​តូ២លើក, រថយន្តតូច៤លើក, រថយន្តធំ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៥លើក,ផ្លូវខេត្ត២លើក ។

រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ខេត្តកំពង់ស្ពឺ២លើក​ស្លាប់៣នាក់(ស្រី១នាក់)របួស១នាក់,
ពោធិ៍សាត់១លើកស្លាប់២នាក់និងខេត្តរតនគីរី១លើក១នាក់ ។ លទ្ធផលត្រួតពិនិត្យថ្ងៃទី៧ ខែកញ្ញា ឆ្នាំ
២០១៨ : មធ្យោបាយចូលគោលដៅ៣៣០៤គ្រឿង (ម៉ូ​តូ៥៤%), មធ្យោបាយល្មើស៧២៧គ្រឿង(ម៉ូ​តូ
៨០%), អប់រំ២៤៤គ្រឿង(ម៉ូ​តូ៣៤%), មធ្យោបាយពិន័យ៤៨៣គ្រឿង (ម៉ូ​តូ១០០%) ។

លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ : បានចុះអនុវត្តចំនួន៥៧គោលដៅ ម៉ូ​តូចូលគោលដៅ១៧៤៧គ្រឿង, អប់រំ១៦២គ្រឿង, ពិន័យចំនួនសរុប៤២១គ្រឿង (មួក២៨៤គ្រឿង​, កញ្ចក់
១០៧គ្រឿង​, ស្រវឹង៣គ្រឿង​, ផ្សេងៗ២៧គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ