ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ស្រី​ស្រស់ណាស់​! ត្រូវ​កាត់​ម្រាមដៃ​ចោល​ទាំង​វ័យក្មេង

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា និស្សិត​ស្រី​ផ្នែក​ចិត្ត​វិទ្យា​ម្នាក់ ត្រូវ​កាត់​មេដៃ​ចោល​ដោយសារ​តែ​កើត​មហារីក​ដ៏​កម្រ​មួយ​។ មូលហេតុ​នៅ​ពីក្រោយ​ការ​កើត​មហារីក​របស់​នាង គឺ​មក​ពី​ទម្លាប់​ខាំ​ក្រចកដៃ​។ Courtney…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា និស្សិត​ស្រី​ផ្នែក​ចិត្ត​វិទ្យា​ម្នាក់ ត្រូវ​កាត់​មេដៃ​ចោល​ដោយសារ​តែ​កើត​មហារីក​ដ៏​កម្រ​មួយ​។ មូលហេតុ​នៅ​ពីក្រោយ​ការ​កើត​មហារីក​របស់​នាង គឺ​មក​ពី​ទម្លាប់​ខាំ​ក្រចកដៃ​។

Courtney Whithorn អាយុ​២០​ឆ្នាំ មក​ពី​ក្រុង Newton Aycliffe តំបន់ Co Durham ចក្រ​ភព​អង់គ្លេស ចាប់ផ្តើម​ទម្លាប់​ខាំ​ក្រចក​លេង​តាំងពី​ឆ្នាំ​២០១៤​។ នាង​ធ្វើ​បែប​នេះ នៅ​ពេល​នាង​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រោះ​ពេល​នោះ​មាន​មិត្តភក្តិ​មួយ​ចំនួន​បាន​ធ្វើបាប​នាង​។

ក្រោយ​ពី​ខាំ​បាន​ប៉ុន្មាន​ឆ្នាំ​មក ក្រចក​របស់​នាង​ក៏​ឡើង​ទៅ​ជា​ពណ៌​ខ្មៅ ដែល​តម្រូវ​ឲ្យ​នាង​ពាក់​ក្រចក​សិប្បនិម្មិត​អស់​រយៈពេល​៤​ឆ្នាំ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្សេង​មើល​ដឹង​។ នាង​មិនដឹង​សោះឡើយ​ថា ក្រចកដៃ​របស់​នាង​កើត​ទៅ​ជា​ជំងឺមហារីក​ម្យ៉ាង​ហៅ​ថា Acral Lentiginous Subungual Melanoma​។ វា​ជា​មហារីក​ដ៏​កម្រ​មួយ​។

រោគវិនិច្ឆ័យ​របស់​នាង ត្រូវ​បានដឹង​នៅ​ខែកក្កដា​ឆ្នាំ​នេះ​។ ក្រោយ​ពី​បានដឹង​ថា ខ្លួនឯង​មាន​ជំងឺមហារីក​ក្រចក​ហើយ នាង​ក៏​ឲ្យ​គ្រូពេទ្យ​ធ្វើការ​វះកាត់​ជា​បន្តបន្ទាប់​មួយ​ដំណាក់​កាល​ម្តង​ៗ​សរុប​បួន​ដង រហូត​ដល់​អស់​ម្រាម​មេដៃ​។ គ្រូពេទ្យ​ប្រាប់​នាង​ឲ្យ​នៅ​តាមដាន​បន្ត​ទៀត​ក្នុង​រយៈពេល​៥​ឆ្នាំទៅ​មុខ ដើម្បី​ឲ្យ​ដឹង​ថា មានកា​រវិ​វ​ឌ្ឍ​របស់​កោសិកា​មហារីក​ឬ​អត់?

សូម​ប្រយ័ត្ន​ទាំងអស់​គ្នា​ណា អ្នក​ដែល​មាន​ទម្លាប់​បែប​នេះ​…!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ