ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បើ​មាន​អ្នក​ផ្ទះ​ខ្ញុំ​តេ​ទូរ​សព្ទ័​មក​ជួយ​ប្រាប់​ផង​» លុះ​ព្រឹក​ឡើង​ប្រទះ​ឃើញ​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្ដាល ។…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ជា ចាន់​ថន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ខ្សាច់ ឃុំ​មេទឹក ស្រុក បាកាន ខេត្តពោធិសាត់ ។ បច្ចុប្បន្ន​ជា​កម្មករ​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ង៉ែត សុវណ្ណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​អេ​ត​ចាយ និង​ដេក​គ្រែ​ជាមួយ​ជន​រង​គ្រោះ​បាន​បំភ្លឺ​ថា មុន​កើតហេតុ នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ដើរ​និយាយ​ទូរ​សព្ទ័​ជាង​១​ម៉ោង ហើយ​ពេល​ត្រឡប់​មក​ពី​និយាយ​ទូរ​សព្ទ័​វិញ ជន​រង​គ្រោះ​បាន​និយាយប្រាប់​​គាត់​ថា «​បើ​មាន​អ្នក​ផ្ទះ​ខ្ញុំ​តេ​ទូរ​សព្ទ័​មក​ជួយ​ប្រាប់​ផង​» ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ស្លៀកពាក់​ខោអាវ​ថ្មី​ៗ ហើយ​គាត់​ក៏​សួរ​ថា «​បង​ឯង​ទៅ​ណា?​» តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ​តប​វិញ រួច​ក៏​ដើរ​ចេញពី​គ្រែ​ដេក​បាត់​ទៅ ។ លុះដល់​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ កម្មករ​អេ​ត​ដូច​គ្នា​ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​នឹង​ខ្សែភ្លើង​ភ្ជាប់​និង​របា​ដែក​ជញ្ជាំង​រោង​ដាក់​អេ​ត​ចាយ​ស្លាប់​បាត់​ហើយ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍ ។

ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​ដោយ​មានការ​ចូលរួម​មាន​៖ ពី​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​និង​អាជ្ញាធរ ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ទៅ​លើស​ពរក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចងក​ដោយ​ខ្សែ​ភ្លើងពណ៌​ក្រហម​ចង​ភ្ជាប់​នឹង​របា​ដែក​ជញ្ជាំង​រោង​ដាក់​អេ​ត​ចាយ ហើយ​សព​មាន​ស្នាម​ជាំ​ជុំវិញ​ក ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។

ក្រោយ​ពេល​ពិនិត្យ​រួច ផ្នែក​ជំនាញ​បាន​សន្និដ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​ដោយ​ចងក​ប្រាកដ​មែន ។ មន្ត្រី​ជំនាញ​បាន​ប្រគល់​សព ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ