ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាងតិច​៧៦​នាក់ ​បាត់​ខ្លួន​៧៥​នាក់ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បើ​តាម​កាកបាទក្រហម​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦​ កញ្ញា​ ឱ្យ​ដឹង​ថា ទឹក​ជំនន់​ធ្ងន់ធ្ងរ​បំផុត​នៅ​កូរ៉េ​ខាងជើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧៦​នាក់ ហើយ​មនុស្ស​៧៥​នាក់​ទៀត​បាត់​ខ្លួន ​ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់​។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​បច្ចុប្បន្ន​គ្មាន​ទីជម្រក…

ប្រទេស​កូរ៉េ​ខាងជើង ៖ បើ​តាម​កាកបាទក្រហម​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦​ កញ្ញា​ ឱ្យ​ដឹង​ថា ទឹក​ជំនន់​ធ្ងន់ធ្ងរ​បំផុត​នៅ​កូរ៉េ​ខាងជើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧៦​នាក់ ហើយ​មនុស្ស​៧៥​នាក់​ទៀត​បាត់​ខ្លួន ​ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់​។

មនុស្ស​ជា​ច្រើន​ពាន់​នាក់​បច្ចុប្បន្ន​គ្មាន​ទីជម្រក ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ការ​បាក់​ដី ​និង​ទឹកជំនន់ ដោយ​បំផ្លាញ​អគារ​ជាង​៨០០ ​ក្នុង​នោះ​មានផ្ទះ​សម្បែង មន្ទីរ​ពេទ្យ ​និង​សាលារៀន នៅ​ខេត្ត​ HWANGHAE​ ខាងជើង​ និង​ខាងត្បូង នា​ភាគ​ខាងត្បូង​ប្រទេស​។ ​បណ្ដា​សមាជិក​កាកបាទក្រហម​ប្រមូលគ្នា​តាម​រុករក​ពួក​អ្នក​អាច​នៅ​រស់រាន​មានជីវិត​។

លោក​ JOHN FLEMING ​សមាជិក​សាខា​សហព័ន្ធ​កាកបាទក្រហម​ និង​អឌ្ឍ​ច័ន្ទ​ក្រហម​អន្តរ​ជាតិ​ប្រចាំ​កូរ៉េ​ខាងជើង​អះអាង​ថា មនុស្ស​ច្រើន​ពាន់​នាក់​បាត់បង់​ផ្ទះសម្បែង​ ហើយ​ត្រូវការ​បន្ទាន់​សេវាកម្ម​សុខាភិបាល ជម្រក ស្បៀង​ និង​ទឹក​ស្អាត​។ ​ជាមួយ​រដូវ​ត្រជាក់​មក​ដល់ យើង​មានការ​បារម្ភ​ចំពោះ​បណ្ដា​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរាយ ទាក់​ទិន​​នឹង​បញ្ហា​សុខភាព​ និង​អសន្តិសុខ​ស្បៀង​ក្នុង​សហគមន៍​មួយ​ចំនួន​។

កូរ៉េ​ខាងជើង​ជា​ប្រទេស​ក្រីក្រ​មួយ​ដែល​តែង​ជួប​ប្រទះ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា។ ​មនុស្ស​ជាង​១៣០​នាក់​ស្លាប់​ក្នុង​ខេត្ត​ HAMGYONG​ ខាងជើង កាលពី​ឆ្នាំ​២០១៦​ដោយសារ​ទឹកជំនន់​ដែល​បំផ្លាញ​អគារ​ជា​ច្រើន ហើយ​ញ៉ាំង​ឲ្យ​មនុស្ស​ច្រើន​រយ​ពាន់​នាក់ គ្មាន​ទីជម្រក​នឹង​គ្មាន​ស្បៀង​។

ដែនដី​កូរ៉េ​ខាងជើង​ភាគច្រើន​ជា​តំបន់​ភ្នំ ​និង​កូនភ្នំ ដែល​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ​ ដើម្បី​យក​ឈើ​មក​ដុត​កម្ដៅ​ ឬ​ក៏​ប្រែ​ក្លាយទៅជា​ផ្ទៃដី​សម្រាប់​ការ​ដាំ​ស្រូវ​លើ​ទី​ខ្ពស់​។​ ការ​បំផ្លាញ​​ព្រៃឈើ​អស់បែប​នេះ​នាំ​ឲ្យ​ទឹកភ្លៀង​ងាយ​ហូរ​ចាក់​លឿន​។​ ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​ជា​បន្តបន្ទាប់​នាំ​ឲ្យ​មាន​គ្រោះ​អត់ឃ្លាន​ដែល​សម្លាប់​មនុស្ស​ច្រើន​រយ​ពាន់​នាក់ រវាង​ឆ្នាំ​១៩៩៤​ទៅ​១៩៩៨​ ចំណែក​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិនល្អ​របស់​ប្រទេស និង​ការ​បាត់បង់​ការ​ជួយ​ទ្រទ្រង់​របស់​រុ​ស្ស៊ីធ្វើ​ឲ្យ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ