ខ្លាំងបាត់…ចាប់ប្រពន្ធមិត្តភក្តិឯង​អីអី…មួយ​ភ្លែត​២​​ដង


ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្នួល​ឃាត់ខ្លួន​ យោង​តាម​ពាក្យ​បណ្តឹង ក្រោយ​​ពីបាន​ចាប់រំលោភ​ស្ត្រី​ម្នាក់ ​ដែល​ត្រូវជា​ប្រពន្ធ​មិត្តភក្តិ​ខ្លួន​បាន​សម្រេចរហូត​​២​ដង ​ដែល​រង​គ្រោះ​​ មាន​អាយុ​៣៥​ឆ្នាំ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ ស ឌី អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ។
នគរបាល​ស្រុក​ស្នួល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​ឃាត់​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ទៅ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​ថា​បាន​ចាប់រំលោភ​នាង​ន​រយៈពេល​២​ថ្ងៃ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​៥ កញ្ញា ជនសង្ស័យ​បាន​បបួល​មិត្តភក្តិ ដែល​ត្រូវជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ឱ្យមក​ផឹកស្រា​ស្រវឹង​ជោក​ខ្លួន ។ នៅ​ពេល​ផឹកស៊ី រហូត​ដល់​ម៉ោង​៩​យប់ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ស្ត្រី​រង​គ្រោះ​ឱ្យទៅ​យកប្តី ដែល​ផឹក​ស្រវឹង​ដេក​ងើប​មិន​រួច ។

ក្រោយ​ពី​ឌុ​ប​ស្ត្រី​រង​គ្រោះ​បាន​ដល់​ពាក់​កណ្តាលផ្លូវ ជនសង្ស័យ​ក៏​ចាប់​ស្ត្រី​រង​គ្រោះ​នៅ​លើ​ដី ដោយ​បាន​គំរាម​​មិន​ឱ្យ​ស្រែក និង​គំរាម​សម្លាប់ បើ​មិន​ធ្វើ​តាម​បំណង​របស់​គេ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​សម្រេច​ម្តង ជនសង្ស័យ​ក៏​ជិះ​ម៉ូតូឌុប​នារី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ពេល​ទៅ​ជិត​ដល់​ផ្ទះ ជន​នេះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​បាន​ស​ម្រ​ច​ម្តងទៀត ។

នគរបាល​បាន​បន្ថែម​ថា ក្រោយ​ចាប់រំលោភ​បាន​មួយ​ថ្ងៃ ស្ត្រី​រង​គ្រោះ​ក៏​សម្រេច​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចុះ​ចាប់ខ្លួន​តែ​ម្តង ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ