សាកសព​​​យ៉ាង​តិច១៦៦​នាក់​​រក​ឃើញក្នុង​រណ្តៅអាថ៌​កំបាំង


ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ បើតាម​រដ្ឋ​អាជ្ញា​មូលដ្ឋាន​បាន​​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៦ ​កញ្ញា ឱ្យ​ដឹង​​ថា សាកសព​មនុស្ស​យ៉ាងតិច​១៦៦​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​ម៉ិក​ស៊ិ​ក ក្នុង​រណ្ដៅ​​រួម​មួយ​នា​រដ្ឋ​ VERACRUZ​ ភាគ​ខាងកើត​ប្រទេស ដែល​តែង​កើត​មាន​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​បណ្ដា​ក្រុម​រត់ពន្ធ​គ្រឿងញៀន រួច​នៅ​ទីនោះ​ការ​រក​ឃើញ​រណ្ដៅ​កប់ស​ពរួម​ជា​ច្រើន​មាន​រួច​មក​ហើយ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​រដ្ឋ​អាជ្ញា​លោក​ JORGE WINCKLER ​ដែល​ពុំ​ផ្ដល់​ភាព​លម្អិត ​ព្រោះ​បញ្ហា​សន្តិសុខ គូសបញ្ជាក់​ថា ​សាកសព​មនុស្ស​យ៉ាងតិច​១៦៦​នាក់​ត្រូវ​បាន​​​រក​ឃើញ​ក្នុង​រណ្ដៅ​អាថ៌​កំបាំង​មួយ​។​ លោក​បន្ត​ថា​ រណ្ដៅ​កប់ស​ពរួម​នេះ​រក​ឃើញ​នា​ភាគ​កណ្ដាល​រដ្ឋ​ VERACRUZ ស្ថិត​នៅ​តាម​បណ្ដោយ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ហើយ​ការ​រុករក​នៅ​ទីនោះ​កំពុង​បន្ត​ទៀត​។

តាម​សាក្សី​ម្នាក់​ថា ​សាកសព​មនុស្ស​ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​គេ​យក​មក​កប់​ដោយ​លួចលាក់​នៅ​តំបន់​នេះ​។

រណ្ដៅ​កប់ស​ពរួម​ឯទៀត​ៗ​ដែល​កប់​សាកសព​មនុស្ស​ច្រើន​រយ​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​​តាម​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រទេស​។ ​យោង​តាម​តួលេខ​ផ្លូវការ​ថា ​មនុស្ស​ជាង​៣៧.០០០​នាក់​បាត់​ខ្លួន​នៅ​ម៉ិក​ស៊ិក​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ