ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធចាប់ទាំង២ក្នុងហាងកាហ្វេ «យើង»​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់ ​រួម​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា នៅ​ចំណុច​ហាង​កាហ្វេ​យើង ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់ ​រួម​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា នៅ​ចំណុច​ហាង​កាហ្វេ​យើង ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​ពី​ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ធឿ​ន ចាន់​ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់​ទៀត​ឈ្មោះ ឈុ​ន ភា​ល័យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល​ខេត្ត​កណ្តាល ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង
ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២N-២៩២៣ ដែល​ក្រុម​ជន​នេះ​លួច​ពី​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២១ ខែសីហា កន្លង​ទៅ ។

លោក​អធិការរង​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ចាប់ខ្លួន​ក្រុម​ចោរ​ខាងលើ​នេះ ដំបូង​សាច់ញាតិ​រស់នៅ​ស្រុក​មេមត់ ចង់រក​ទិញ​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង ដោយ​បាន​ណាត់​ឱ្យ​យក​រថយន្ត​មក​មើល​នៅ​មុខ​ហាង​កាហ្វេ​យើង នៅ​ឃុំ​ជប់ ។ លុះ​ពេល​ថតរូប​រថយន្ត​ទៅ​ឱ្យ​បងប្អូន​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុពិនិត្យ​ក៏​ដឹង​ថា រថយន្ត​ខាងលើ​នេះ​ពិតជា​មាន​ម្ចាស់​ឈ្មោះ ស៊ី​ន សុខ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ដែល​បាត់​នោះ​មែន ដោយ​ការ​ពិនិត្យ​ផ្លា​ក​លេខ​និង​កាត​គ្រី​ដូច​គ្នា​១០០​ភាគរយ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ។

នា​រសៀល​ថ្ងៃ​ដដែល​នោះ ជន​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តដើម្បី​សាកសួរ​បន្ត ។ លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ ឱ្យ​ដឹង​ថា ក្នុង​ករណី​ខាងលើ​នេះ​លោកស្នងការ​បាន​ទាក់ទង​ទៅ​លោក​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ ឱ្យមក​ទទួលយក​ជន​សង្ស័យ​​ទាំង​២​នាក់ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ