ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ទៀត​ហើយ ​ក្នុង​ធនាគារ… ​ស្លា.ប់​៤​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​ប៉ូលិស​ក្រុង ​CINCINNATI រដ្ឋ​អូហៃ​យ៉ូ រាយការណ៍​ថា​មនុស្ស​៤​នាក់​ ក្នុង​នោះ​មាន​ខ្មាន់កាំភ្លើង​ផង បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៦​ កញ្ញា ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​ធនាគារ​មួយ​នៃ​ទីក្រុង​នោះ​។…

សហរដ្ឋអាមេរិក ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​ប៉ូលិស​ក្រុង ​CINCINNATI រដ្ឋ​អូហៃ​យ៉ូ រាយការណ៍​ថា​មនុស្ស​៤​នាក់​ ក្នុង​នោះ​មាន​ខ្មាន់កាំភ្លើង​ផង បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៦​ កញ្ញា ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​ធនាគារ​មួយ​នៃ​ទីក្រុង​នោះ​។

ប្រមុខ​ប៉ូលិស​រូប​នេះ​លោក​ ELIOT ISAAC ​គូសបញ្ជាក់​ថា ខ្មាន់កាំភ្លើង​ត្រូវ​បាញ់​ស្លាប់​។​ជន​​​នោះ​បាន​ចូល​មក​ក្នុង​អគារ​ធនាគារ​មុន​ពេល​ចូល​មក​ផ្នែក​ខាង​មុខ ដែល​នៅ​ក្បែរ​នោះ​​មាន​ប៉ូលិស​៣​ឬ​៤​នាក់​ធ្វើ​អន្តរាគមន៍​។ ​ក្រោយ​ការ​បាញ់​តតាំង​គ្នា ខ្មាន់កាំភ្លើង​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ ហើយ​មនុស្ស​៥​នាក់​រង​របួស និង​៣​នាក់​ស្លាប់​ដោយ​របួសធ្ងន់​ពេក​។​

លោក​​បញ្ជាក់​ថា ​ពុំ​មាន​ភ្នាក់ងារ​ប៉ូលិស​ណា​ម្នាក់​រង​របួស​ឡើយ​។ ​ស្ថានភាព​សុខភាព​របស់​​​អ្នក​របួស​ដោយ​គ្រាប់កាំភ្លើង​២​នាក់​ក្នុង​មន្ទីរពេទ្យ ពុំ​ទាន់​ដឹង​ក្នុង​ពេល​ភ្លាម​ៗ​ឡើយ។

សម្រាប់​ពេល​នេះ​ទាំងមូល​ហេតុ ទាំង​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង​នៅ​ពុំ​ទាន់​លាត​ត្រដាង​នៅឡើយ​។ ​អភិបាលក្រុង​លោក​ JOHN CRANLEY ​អះអាង​ថា សភាពការណ៍​អាច​​អាក្រក់​ជាង​នេះ ប្រសិនបើ​ប៉ូលិស​នៅ​ក្បែរ​ទីតាំង​ពុំ​ធ្វើ​អន្តរាគមន៍​ដោយ​ឆាប់រហ័ស​ទេ​នោះ​។​ ប៉ូលិស​មក​ដល់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​ ខ្មាន់កាំភ្លើង​ហាក់​ដូច​ជា​បាញ់​ស្រោច​លើ​បណ្ដាជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ