ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ធ្វើ​នយោបាយ​គ្រាន់តែ​ដោះ​ដូរ​មនុស្ស មេដឹកនាំ​នយោបាយ​មួយ​នោះ​នឹង​ស្លា.ប់​ដោយ​ឯកោ​បំផុត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សម្រាប់​អាណត្តិ​ទី ៦​នេះ​មិន​មានការ​ដូរ​បេក្ខជន​រដ្ឋមន្ត្រី​ណាមួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ប្រ​សិន​មានការ​ដោះ​ដូរ​នោះ​ប្រៀប​ដូច​ជា សម្លាប់​ខ្លួន​អី​ញ្ចឹ​ង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សម្រាប់​អាណត្តិ​ទី ៦​នេះ​មិន​មានការ​ដូរ​បេក្ខជន​រដ្ឋមន្ត្រី​ណាមួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ប្រ​សិន​មានការ​ដោះ​ដូរ​នោះ​ប្រៀប​ដូច​ជា សម្លាប់​ខ្លួន​អី​ញ្ចឹ​ង ។

ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​សម្រាប់​អាណត្តិ​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ។ ជាង​នេះ​ការ​លើក​ឡើង​នេះ​ក៏​ដូច​ជា ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​មតិ​មួយ​ចំនួន​ថា ហេតុ​អ្វី​គ្មាន​ការ​ដោះ​ដូរ​រដ្ឋមន្ត្រី​ណាមួយ​សោះ នៅ​អាណត្តិ​ទី​៦ ។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា អាណត្តិ​ទី​៦​នេះ​គ្មាន​ការ​ដោះ​ដូរ​រដ្ឋមន្ត្រី​ណាមួយ គឺ​ដោយ ការ​កែទម្រង់​មិន​សំខាន់​លើ​ការ​ដោះ​ដូរ​មនុស្ស​នោះ​ទេ គឺ​សំខាន់​ទៅ​លើ​ប្រសិទ្ធភាព ការងារ​ទៅ​វិញ​ទេ ។ សម្តេច​បាន​បញ្ជាក់​ថា «​លើក​នេះ​ពុំ​មាន​ដូរ​រដ្ឋមន្ត្រី​ណាមួយ​ទាល់តែ​សោះ តើ​មូលហេតុ​អ្វី ? គេ​ថា កំណែទម្រង់​ទាល់តែ​ដូរ​មនុស្ស ។ ខ្ញុំ​សូម​បញ្ជាក់​ថា បើ​កែទម្រង់​ហើយ​ដូរ​មនុស្ស​មិន​ខុស​ពី​ការ​សម្លាប់​ខ្លួន​នោះ​ទេ ។ ការ​កែទម្រង់​សំខាន់​លើ​ប្រសិទ្ធភាព​ការងារ​មិន​សំខាន់​លើ​ការ​ដោះ​ដូរ​មនុស្ស​នោះ​ទេ ។ ខ្ញុំ​មិន​ខ្វល់​ទេ សំខាន់​ប្រសិទ្ធភាព​ការងារ​វិញ​ទេ ។ អត្ថាធិប្បាយ​ខ្លះ​ស្រា​ចាស់​ដប​អ្វី ។ ខ្ញុំ​សួរ​កា​ញា​រី​ទ្ធ ម្សិលមិញ​ស្រា​អ្វី​ដែល​ឆ្ងាញ់ ។ គេ​ថា ស្រា​ឆ្ងាញ់​ទាល់តែ​ស្រា​ចាស់​» ។

សម្ដេច​តេ​ជោ ហ៊ុន សែន​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា ធ្វើ​នយោបាយ​បើ​ធ្វើ​គ្រាន់តែ​ដោះ​ដូរ​មនុស្ស​គណបក្ស​នយោបាយ​មួយ​នោះ​នឹង​ស្លាប់​ហើយ មេដឹកនាំ​នយោបាយ​មួយ​នោះ​នឹង​ស្លាប់​ដោយ​ឯកោ​បំផុត ។ សម្តេច​បាន​បញ្ជាក់​ថា​« ជោគជ័យ​របស់ ហ៊ុន សែន ផ្តើម​ឡើង​ដោយ​មនុស្ស​៥​នាក់ ប៉ុន្តែ​រហូត ដល់​មនុស្ស​រាប់​លាន​នាក់​មក​រស់នៅ​ជាមួយ​ហ៊ុន សែន បាន​ទាំងអស់ តាម​រយៈ​រក្សា​ចាស់​បង្កើន​ថ្មី​នេះ​ជា​ទម្លាប់​របស់ ហ៊ុន សែន ។ ហើយ​យើង​ត្រូវ​ដឹង​ថា ជោគជ័យ​ដែល​យើង​ទទួល​បាន​កន្លង​ទៅ​ដែល​ពលរដ្ឋ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ចំណោម​គណបក្ស​ចំនួន​២០ តើ​វា​បាន​មក​ពី​ហ៊ុន សែន​ម្នាក់ឯង ឬ​បាន​មក​ពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាលទាំងមូល? » ។

យ៉ាងណា​ក្តី​សម្រាប់​ការ​ទទួល​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កន្លង​មកនេះ បាន​មក​ពី​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​កើតឡើង តែ​សម្តេច​នោះ​ទេ ទោះបីជា​អ្នកខ្លះ​វាយតម្លៃ​ថា បាន​មក​ពី​សម្តេច​ក៏​ដោយ ។ សម្តេច​គូសបញ្ជាក់​ថា​៖ «​គេ​មុខ​និយាយ​សម្លេង​ភាគី​ច្រើន​សំដៅ​មក ហ៊ុន សែន ហើយ ប៉ុន្តែ ហ៊ុន​សែន​តែ​ម្នាក់ឯង​ធ្វើ​ទៅ​កើត​ទេ ? បើ​បណ្តា​រដ្ឋមន្ត្រី និង​ស្ថាប័ន​នានា​មិន​បាន​អនុវត្ត​នោះ ។ ប្រជាជន​គាត់​មិនមែន​ខ្វះ​ការ​ជ្រើសរើស​ទេ ឬ​មួយ​គាត់​មិន​ទៅ​បោះ​ឆ្នោត​តាម​ការ​អំពាវនាវ​របស់​ពួក​ឧ​ន្ទា​ម​ក្រៅច្បាប់ ។ គាត់​ទៅ​បោះ​ឆ្នោត តែ​គាត់​គូស​ចោល និង​គាត់​ទៅ​បោះ​ឆ្នោត​តែ គាត់​មិន​បាន​គូស​ឲ្យ​បក្ស​ដ៏​ទៃ​មិន​គូស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ » ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ទាំងមូល​ក៏​ដូច​ជា តាម​ក្រុម​គ្រួសារ នីមួយ​ៗ​ផង​ដែរ ។ បញ្ហា​អ្នក​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​សម្តេច​តេ​ជោ គូសបញ្ជាក់​ថា​«​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ ចំពោះ​អ្នក​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ឬ​ប្រឆាំង​គណបក្ស​ប្រជាជន ! អ្នក​ទាំងនេះ បើ​ទោះបីជា​ស្លាប់​ទៅ​ហើយ​ចាប់ជាតិ​មក​វិញ ក៏​គេ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ដដែល ។ ព្រោះ​បើ​គណបក្ស​ប្រជាជន​មាន​អ្នក​ស្រឡាញ់ ១០០​ភាគរយ មិន​ចាំបាច់​មាន​គណបក្ស​នយោបាយ​ផ្សេង​ទៀត ។ សូ​ម្បី​តែ​សាសន៍​ក៏​ដោយ​គ្មាន​ប្រមូល​មនុស្ស​ឲ្យ​កាន់​ទាំង​អស់នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ