ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ឃុំ​ស្រុក​តែ​មួយ ស្លា.ប់​២​នាក់ របួសធ្ងន់​ច្រើន​នាក់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៤​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី​រយៈពេល​តែ​មួយ​ថ្ងៃ​ក្នុង​ឃុំ​តែ​មួយ គឺ​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​។ ​ករណី​ទី​១-​ប៉ូ​លី​សបាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦…

ខេត្តពោធិ៍សាត់​៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៤​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី​រយៈពេល​តែ​មួយ​ថ្ងៃ​ក្នុង​ឃុំ​តែ​មួយ គឺ​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​។

​ករណី​ទី​១-​ប៉ូ​លី​សបាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៩២ ១៩៣ ស្ថិត​ក្នុងភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន មាន​ករណី​ម៉ូតូ​បុក​មនុស្ស​ដើរ​ឆ្លងថ្នល់ បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់ ។

ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១D-៦១៥២ បើកបរ​ដោយ​ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ។ ចំណែក​អ្នក​ថ្មើរជើង​ឈ្មោះ​លិញ ធី ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន បាន​រង​របួសធ្ងន់​។

​ករណី​ទី​២-​កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៩៥ ១៩៦ ស្ថិត​ក្នុងភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់​។

រថយន្ដ​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​ភ្នំពេញ ២A-៨៦៦៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​។ ចំណែក​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ អ្នក​បើក​ម៉ូតូ​ឈ្មោះ ផុ​ន រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្រី​បណ្ឌិត​ឃុំ​ស្នា​ស្រុក​សំរោង​ខេត្តតាកែវ បាន​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ រ៉េ​ត រ៉​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន បាន​រង​របួសធ្ងន់​។

​និង​ករណី​ទី​-៣​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​០០១ ០០២ ស្ថិត​ក្នុងភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន បុរស​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុក​គូទ​រថយន្ដ​ដែល​ចត​ស្ងៀម បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​។ ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ សាក់ កែវ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជម្រុម​សៀម សង្កាត់​លលក​.​ស ក្រុង​ពោធិ៍សាត់ បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ឈ្មោះ ម៉ៅ សា​រ៉ា​ន់ ភេទ​ប្រុ​ស​ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ដង្កៀបក្ដាម ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​ករណី​ខាងលើ រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ​នគរបាល​រដ្ឋបាល​ស្នាម​ព្រះ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ចំណែក​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ