ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​លេប​ដែរ តែ​លេប​មិន​រួច​… ខ្ជាក់​វិញ​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ជា​ច្រើន​នាក់​បាន​សម្តែង​ការ​ខឹងសម្បា​នឹង​នគរបាល​ម្នាក់​ពាក់ព័ន្ធ​រឿង​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន Border Pass នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ក្នុង​សាលា​ខេត្តបន្ទាយមានជ័យ ដោយ​ចោទ​ថា ទទួល​ប្រាក់​ពួក​គាត់​ម្នាក់​ជាង​២០០០​បាត គិត​ជា​ប្រាក់​ខ្មែរ…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ជា​ច្រើន​នាក់​បាន​សម្តែង​ការ​ខឹងសម្បា​នឹង​នគរបាល​ម្នាក់​ពាក់ព័ន្ធ​រឿង​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន Border Pass នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ក្នុង​សាលា​ខេត្តបន្ទាយមានជ័យ ដោយ​ចោទ​ថា ទទួល​ប្រាក់​ពួក​គាត់​ម្នាក់​ជាង​២០០០​បាត គិត​ជា​ប្រាក់​ខ្មែរ ជិត​៣០​ម៉ឺន​រៀល រយៈពេល​ជាង​២​ខែ នៅ​តែ​ធ្វើ​មិន​បាន ។

ពលករ​២៣​នាក់​លើក​ឡើង​ថា ពួក​គាត់​បាន​ចំណាយ​ប្រាក់​ម្នាក់ ២២០០​បាត និង​ឯកសារ​តាំងពី​ថ្ងៃ​ទី​០១​ដើម ខែកក្កដា ២០១៨ តាម​រយៈ​នគរបាល​ម្នាក់ គឺ​លោក​វរសេនីយ៍ត្រី ហ៊ឹ​ម ឡា​ត់ មេ​ផ្នែក​នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ ចំណុច​ចេញចូល​សាលា​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​រត់ការ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ឲ្យ ។ ជុំវិញ​ករណី​នេះ លោក​វរសេនីយ៍ត្រី ហ៊ឹ​ម​ឡា​ត់ ទទួលស្គាល់​ថា លោក​ពិតជា​បាន​យក​ប្រាក់​ពី​ពលករ​ម្នាក់​២២០០​បាត ចំនួន​២៣​នាក់​មែន ។

តំណាង​ពលករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ដោយសារ​រឿងរ៉ាវ​ខាងលើ​បាន​ធ្វើ​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​ចុះឡើង​ទៅ​មក​ទីតាំង​ច្រក​ចេញចូល​តែ​មួយ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​ស្ទើរ​សឹក​កង់​រថយន្ត​រំខាន​ដល់​ការងារ​រកស៊ី និង​ពេលវេលា ព្រោះ​ក្រុម​ពលករ​ចេះ​តែ​ជជីក​សួរ​ឥត​ឈប់​ឈរ ។

តំណាង​រូប​នេះ​បន្ត​ថា ក្រុម​ពលករ​ចេះ​តែ​ធុញទ្រាន់ ព្រោះ​យូរ​ពេក​ក៏​នាំ​គ្នា​សំណូមពរ​សុំ​លោក​វរសេនីយ៍ត្រី​ខាងលើ​យក​ប្រាក់ និង​ឯកសារ​ពាក់ព័ន្ធ​វិញ តែ​ត្រូវ​លោក​ប៉ូលិស​រូប​នេះ​ចេះ​តែ​កុហក​ថា ចាំ​មួយ​អាទិត្យ​ទៀត​ៗ​មាន​រយៈពេល​២​ខែ​៥​ថ្ងៃ​ហើយ ចាប់​តាំង​ថ្ងៃ​ទី​០១ កក្កដា ២០១៨ ដល់​ថ្ងៃ​ទី​៦ កញ្ញា​នេះ ។

សង្ស័យ​រឿងរ៉ាវ​នេះ​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត លោក​វរសេនីយ៍ត្រី ហ៊ឹ​ម ឡា​ត់ បាន​ព្រម​ប្រគល់​ប្រាក់​ចំនួន​៥០៦០០​បាត (​ប្រាំ​ម៉ឺន​ប្រាំមួយ​រយ​បាត​) និង​អត្តសញ្ញាណប័ណ្ណ​១៦​សន្លឹក អត្រា​នុ​គោល​ដ្ឋា​ន​៧ ឲ្យ​តំណាង​ពលករ​វិញ នៅ​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០៦ កញ្ញា ២០១៨ ក្នុង​ប៉ុស្តិ៍​យាមផ្លូវ​ចេញចូល​សាលា​ខេត្តបន្ទាយមានជ័យ​នោះ ។

យ៉ាង​ណ៏​ក៌​ដោយ​មុន​ប្រគល់​ប្រាក់ និង​ឯកសារ​ពាក់ព័ន្ធ​នេះ លោក​វរសេនីយ៍ត្រី ហ៊ឹ​ម ឡា​ត់ បាន​ព្យាយាម​អង្វរ​តំណាង​ពលករ​ដោយ​សន្យា​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ឲ្យ​១​ថ្ងៃ​៥​នាក់ ចាប់ពី​ថ្ងៃ​ទី​៦ កញ្ញា​នេះ​តទៅ រ យៈ​ពេល​៥​ថ្ងៃ ឲ្យ​អស់​២៣​នាក់ ដែល​លោក​ទទួល​ប្រាក់​នោះ ផ្ទុយ​ទៅ​វិញ​នៅ​ម៉ោង​ជិត​៥​ល្ងាច​បែរជា​លោក ហ៊ឹ​ម ឡា​ត់ ព្រម​ប្រគល់​ប្រាក់ និង​ឯកសារ​ឲ្យ​តំណាង​ពលករ​វិញ ទំនង​នាំ​គ្នា​ទំពារ​លេប​ដែរ ប៉ុន្តែ​លេប​មិន​រួច ខ្លាច​ស្លាក់​ក៏​ខ្ជាក់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ