ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភោជនីយ​ដ្ឋាន​លេង​មួយ​ក្បាច់… កូន​កំលោះ​ខ្យល់​ចាប់

5 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្ដី​ប្រពន្ធ​មួយគូ​បាន​នាំ​បងប្អូន ញាតិ​មិត្ត និង​ភ្ញៀវ​ទៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្រុង​ចាន​ជាំ​ង ខេត្ត​ក្វា​ង​ទុង ដែល​បាន​កក់​ទុក​ដើម្បី​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​បែរជា​ភោជនីយដ្ឋាន​ភ្លេច​រៀប​ចំ ។ តាម​របាយការណ៍​​បាន​បញ្ជាក់​ថា ​នៅ​ពេល​ទៅ​ដល់​ភោជនីយដ្ឋាន​…

សារព័ត៌មាន​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្ដី​ប្រពន្ធ​មួយគូ​បាន​នាំ​បងប្អូន ញាតិ​មិត្ត និង​ភ្ញៀវ​ទៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្រុង​ចាន​ជាំ​ង ខេត្ត​ក្វា​ង​ទុង ដែល​បាន​កក់​ទុក​ដើម្បី​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​បែរជា​ភោជនីយដ្ឋាន​ភ្លេច​រៀប​ចំ ។

តាម​របាយការណ៍​​បាន​បញ្ជាក់​ថា ​នៅ​ពេល​ទៅ​ដល់​ភោជនីយដ្ឋាន​ បែរជា​មិន​បាន​រៀបចំ​ទី​កន្លែង និង​រៀប​តុ ​រួម​ទាំង​អាហារ ព្រោះតែ​ភ្លេច​ធ្វើ​ឲ្យ​កូនកំលោះ​កើតរោគ​ខ្យល់ចាប់​ត្រូវ​នាំ​​ទៅ​មន្ទីរពេទ្យ និង​ជា​ចុង​ក្រោយ​ក៏​មាន​រៀបចំ​តុ​នៅ​ឯ​ផ្ទះ​ ដើម្បី​ទទួលភ្ញៀវ​ជា​បណ្ដោះ
អាសន្ន ។

អ្នកស្រុក​ម្នាក់​បញ្ជាក់​ថា ជា​ធម្មតា​មនុស្ស​នៅ​ក្នុងស្រុក​មានការ​ចង​ចាំ​បាន​ល្អ​លើ​ថ្ងៃ ខែ និង​ឆ្នាំ​ដែល​ភ្ញៀវ​បាន​កក់​ទុក មាន​ន័យ​ថា ​ថៅកែ​ហាង​ប្រហែលជា​ភ្លេច ។

ក្រោយ​ពី​ភាគី​ដែល​ពាក់ព័ន្ធ​បាន​ចរចា​សម្របសម្រួល ភោជនីយដ្ឋាន​យល់ព្រម​បង់ប្រាក់​សំណង​ដល់​កូនកំលោះ​ជា​ប្រាក់​ចំនួន​១៣៨.០០០​យាន់ ឬ​ជាង​១​ម៉ឺ​ន​ដុល្លារ និង​ប្រាក់​លើ​ថ្លៃ​ព្យាបាល​ចំនួន​៥០.០០០​យាន់ ឬ​ជាង​៧​ពាន់​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ