ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​ខ្ពស់កប់ពពក​​ស្រ​ដៀង​នាវា​ដឹក​យន្តហោះ

5 ឆ្នាំ មុន

Xinhua របស់​ចិន​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា អាកាសយានដ្ឋាន​វូ​សាន នៅ​ស្រុក​វូ​សាន ក្រុង​ឈុ​ង​ជឹ​ង ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន ​នឹង​សាងសង់​រួចរាល​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។ អាកាសយានដ្ឋាន​នេះ​មាន​រូបរាង​ស្រ​ដៀង​នាវា​ដឹក​យន្តហោះ កម្ពស់​ពីលើ​នីវ៉ូទឹក​សមុទ្រ​ប្រហែល​១.៧៥៥-១.៧៧១​ម៉ែត្រ…

Xinhua របស់​ចិន​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា អាកាសយានដ្ឋាន​វូ​សាន នៅ​ស្រុក​វូ​សាន ក្រុង​ឈុ​ង​ជឹ​ង ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន ​នឹង​សាងសង់​រួចរាល​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។

អាកាសយានដ្ឋាន​នេះ​មាន​រូបរាង​ស្រ​ដៀង​នាវា​ដឹក​យន្តហោះ កម្ពស់​ពីលើ​នីវ៉ូទឹក​សមុទ្រ​ប្រហែល​១.៧៥៥-១.៧៧១​ម៉ែត្រ ឆ្ងាយ​ពី​ក្រុង​ប្រហែល​១៥​គីឡូម៉ែត្រ នឹង​បើក​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ត្រង់​បរិវេណ​ទំនប់​វា​រី​អគ្គិសនី​«Three Gorges» ចាត់​ទុក​ថា​ជា​គម្រោង​នៃ​ការ​សាងសង់​ដ៏​សំខាន់​នៅ​ក្រុង​ឈុ​ង​ជឹ​ង ។

ចំនួន​អ្នកដំណើរ​រំពឹង​ថា​ក្នុង​ឆ្នាំ​២០២០​មាន​ប្រហែល​២៨០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បរិមាណ​នៃ​កា​ដឹក​ទំនិញ​មាន​ប្រហែល​១.២០០​តោន​ក្នុង​មួយ​ឆ្នាំ ។ សម្រាប់​ផ្លូវ​ឡើង​-​ចុះ​មាន​បណ្ដោយ​ប្រវែង​២.៦០០​ម៉ែត្រ ទទឹង​៤៥​ម៉ែត្រ រីឯ​អគារ​អ្នកដំណើរ​មាន​ក្រឡា​ផ្ទៃ​ប្រហែល​៣.៥០០​ម៉ែត្រការ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ