ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដើររក ​ក៏ទ្រហោយំទាំងអស់គ្នា​ភ្លាម…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់ ខណៈរ​ត់ទៅ​លេង​ផ្ទះ​ម្តាយធំ​នៅ​ក្បែរ​គ្នា​ដូច​សព្វមួយដង តែ​ដោយ​គ្មាន​ចាស់ ទុំ​តាម​មើល ក៏​ដើរទៅ​ក្រោយ​ផ្ទះ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់គួរ​ឲ្យ​រន្ធត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់ ខណៈរ​ត់ទៅ​លេង​ផ្ទះ​ម្តាយធំ​នៅ​ក្បែរ​គ្នា​ដូច​សព្វមួយដង តែ​ដោយ​គ្មាន​ចាស់
ទុំ​តាម​មើល ក៏​ដើរទៅ​ក្រោយ​ផ្ទះ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់គួរ​ឲ្យ​រន្ធត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា នៅ​ភូមិ​អំពៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួចបាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ ​ឈ្មោះ ផៃ សុខ​ខេន អាយុ​៥​ឆ្នាំ ឪពុក​ឈ្មោះ ផៃ ឈុ​ន​លី ម្តាយ​ឈ្មោះ​ទួន សុខ​គា អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​អំពៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ។
ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ ផៃ ធឿ​ន អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវជា​ម្តាយធំ​ក្មេង​ស្រី​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​នៅផ្ទះ​ម្នាក់ឯង​រវល់​ធ្វើ​ការងារ​ផ្ទះ មិន​បានដឹង​ថា​ក្មួយ​ស្រី​ដើរមក​លេង​នៅផ្ទះ​គាត់​ទេ ។

លុះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាត់​កូន​មិនឃើញ​នៅផ្ទះ ក៏​ដើរមក​សួរ​គាត់ ហើយ​នាំ​គ្នា​ដើរ​រក ក៏​ប្រទះ​ឃើញ​សព​អណ្តែត​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ទៅ​ហើយ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ស្រែក​ទ្រហោយំ ​ស្ទុះ​ស្រង់​កូនស្រី​ឡើង​លើគោក ​ដើម្បី​សង្គ្រោះ​ជីវិត តែ​ហួសពេល​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ