ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ អ្វី​ៗ​ប្រៀប​ដូច​ជា អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​អ្វី​ដែល​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ សម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋសភា​រាជរដ្ឋាភិបាល​សម្រាប់​អាណ ត្តិ​ទី​៦​នេះ ។ ការ​អះអាង​នេះ បន្ទាប់​ពី​អតីត​ប្រឆាំង​ប្រកាស​មិន​ទទួលស្គាល់​សមាសភាព​ក្បាលម៉ាស៊ីន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​អ្វី​ដែល​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ សម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋសភា​រាជរដ្ឋាភិបាល​សម្រាប់​អាណ ត្តិ​ទី​៦​នេះ ។

ការ​អះអាង​នេះ បន្ទាប់​ពី​អតីត​ប្រឆាំង​ប្រកាស​មិន​ទទួលស្គាល់​សមាសភាព​ក្បាលម៉ាស៊ីន រដ្ឋសភា និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​កើត​ចេញពី​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​ថា អ្វី​ៗ​ប្រៀប​ដូច​ជា អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ ។ លោក​បញ្ជាក់​ថា​«​នៅ​ទីបំផុត​អង្ករ​បាន​ក្លាយទៅជា​បាយ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ហើយ​» ។

លោក​បាន​បន្ថែម​ថា ការ​ប្រជុំ​ដំបូង​រដ្ឋសភា​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​តាម​កាលបរិច្ឆេទ និង​កម្មវិធី​ដែល​បាន​គ្រោងទុក​ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះ ករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្រប​តាម​រដ្ឋធម្មនុញ្ញ ។

ក្បាលម៉ាស៊ីន ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​តាម​ការ​ផ្តល់​សេចក្តី​ទុកចិត្ត ពី​រដ្ឋ​សភាជាតិ ដោយ​សម្លេង​ឯកច្ឆ័ន្ទ​១០០​ភាគរយ ។
លោក​បាន​បន្ត​ថា តំណាងរាស្ត្រ​ជាប់​ឆ្នោត​ថ្មី​ទទួល​បានការ​ប្រកាស​សុពលភាព និង​សមាសភាព​នៃ​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៦ បាន​អញ្ជើញ​ធ្វើ​ដី​សច្ចាប្រណិធាន​ស្បថ​ចូល​កាន់ តំណែង​នៅ​ព្រះ​បរមរាជវាំង​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​នៃ​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហា​សង្ឃរា ជា​ធិ​បតី​ទាំង​ពីរ​គណៈ តាម​កម្មវិធី​កំណត់ និង​តាម​បវេណី​យ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០៧ កញ្ញា ឆ្នាំ​២០១៨ តទៅ​រដ្ឋ​សភាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​ដំណើរការ​បំពេញ​តួនាទី​ភា​កិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​នោះ​។ ដូច្នេះ​អង្ករ​បាន​ក្លាយទៅជា​បាយ​ហើយ ទោះបី​មជ្ឈដ្ឋាន​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅប្រទេស​មិន​ពេញចិត្ត​យ៉ាងណា​ក៏​ដោយ​។

សូ​ម​ជម្រាប​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​រដ្ឋសភា​បាន​ជ្រើសរើស និង​រៀបចំ​ក្បាល​ម៉ា​ស៊ី​រួច​ជា​ស្ថាពរ ដោយ​សម្តេច ហេង សំ​រិ​ន ជា​ប្រធានរដ្ឋសភា លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា និង​លោ​ស្រី ឃួ​ន សុ​ដា​រី​ជា​អនុប្រធាន​ទី​២ រដ្ឋសភា ។  សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​រដ្ឋសភា​ផ្តល់​សេចក្តី​ទុក​មាន​នាយក​រដ្ឋមន្ត្រី​១​រូប ឧ​បក​នាយក​រដ្ឋមន្ត្រី​១០​រូប ទេស​រដ្ឋមន្ត្រី​១៧​រូប និង​រដ្ឋមន្ត្រី​២៩​រូប ។

ទាក់ទិន​នឹង​ការ​បង្កើត​ក្បាលម៉ាស៊ីន​រដ្ឋសភា​រាជរដ្ឋាភិបាល ជាង​នេះ​ផ្តល់​តួនាទី​ដល់​គណបក្ស​នយោបាយ​ដែល​មិន​ជាប់​ឆ្នោត​នោះ ត្រូវ​បាន​លោក អ៊ូ ច័ន្ទ​រិ​ទ្ធ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ជា​យន្តការ​ថ្មី ដើម្បី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បក្ស​កំដរ ។ អ្វី​ប្លែក​ៗ​មាននៅ​តែ​ប្រទេស​អច្ឆរិយៈ​ដ៏​ក្រីក្រ និង​ពុក​រលួយ​មួយ​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ។ចំណែក​លោក អេ​ង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​លើក​ឡើង សម្តេច​តេ​ជោ ហ៊ុន សែន ប្រើ​តែ​មនុស្ស​ចាស់​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ