ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ​យក​.​ក​ទៅ​លោតអន្ទាក់​ទាល់តែ​ត្រូវ​ថ្នាំខ្លាំង​ទើប​អន់ចង់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​៣​នាក់​ដែល​អះអាង​ថា ជា​ក្រុមការងារ​របស់​ក្រសួង​សាធារណៈការ ផ្នែក​បច្ចេកទេស​វាស់វែង​ដីធ្លី​ដោយ​ម៉ាស៊ីន (Total) ត្រូវ​បាន​ជាប់ចោទ​ពី​ម្ចាស់ផ្ទះ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​លួច​ចូល​ទៅ​ក្នុង​របង​ដី​លំនៅ​ដ្ឋា​ន​របស់​លោកស្រី វង្ស និមល ដើម្បី​លួច​យក​ទិន្នន័យ​ដី​លំនៅ​ដ្ឋា​ន​របស់​អ្នកស្រី​ដោយ​មិន​មានការ​អនុញាតិ​ពី​អ្នកស្រី…

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​៣​នាក់​ដែល​អះអាង​ថា ជា​ក្រុមការងារ​របស់​ក្រសួង​សាធារណៈការ ផ្នែក​បច្ចេកទេស​វាស់វែង​ដីធ្លី​ដោយ​ម៉ាស៊ីន (Total) ត្រូវ​បាន​ជាប់ចោទ​ពី​ម្ចាស់ផ្ទះ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​លួច​ចូល​ទៅ​ក្នុង​របង​ដី​លំនៅ​ដ្ឋា​ន​របស់​លោកស្រី វង្ស និមល ដើម្បី​លួច​យក​ទិន្នន័យ​ដី​លំនៅ​ដ្ឋា​ន​របស់​អ្នកស្រី​ដោយ​មិន​មានការ​អនុញាតិ​ពី​អ្នកស្រី ។

បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ដី​លំនៅ​ដ្ឋា​ន​របស់​លោកស្រី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​សាលាសង្កាត់​លេខ​០៣ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោកស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​សកម្មភាព​លួច​រំលោភ​ចូល​មក​ក្នុង​របង​ដី​ដែល​ជា​លំនៅ​ដ្ឋា​ន​របស់​លោកស្រី​ជា​លើក​ទី​២ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា លើក​ទី​១​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​យុវជន​ខាងលើ​បាន​ប្រើ​ថ្នាំ​ពណ៌​មក​បាញ់​ជា​ច្រើន​ចំណុច​នៅ​ក្នុង​ដី​លំនៅ​ដ្ឋា​ន​ខាងលើ​ដែល​សកម្មភាព​នេះ​អាច​ចាត់​ទុក​ថា មាន​ចេតនា​គិត​ទុកជា​មុន​ក្នុង​ករណី​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ដោយ​ទុច្ចរិត ជា​ច្រើន​ករណី​ផ្សេង​ទៀត ។

លោកស្រី វង្ស និមល បាន​បញ្ជាក់​ថា លោកស្រី​គ្រោង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ជា​វិធានការ​ការពារ​ទុកជា​មុន និង​ដោះស្រាយ​រក​យុ​ត្តិ​ធ​ម៏​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក​យុវជន​ទាំង​៣​នាក់​ខាងលើ​បាន​សារភាព​ថា នឹង​ទទួលកំហុស​របស់​ខ្លួន​ពី​សកម្មភាព​ដែល​ខ្លួន​គេ​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​មុខ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០៣ និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិត​មេដៃ​ស្តាំ​ទុកជា​ភស្តុ​តាង​ថា និង​ឈប់​ចូល​មក​ក្នុង​លំនៅ​ដ្ឋា​ន​របស់​លោកស្រី​ឬ​លំនៅ​ដ្ឋា​ន​អ្នក​ដទៃ​ដោយ​មិន​មានការ​អនុញ្ញាតិ​ទៀត​ហើយ ។

បន្ទាប់​មក​បាន​លោក ព្រំ សេង អនុប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧត្តុនិយម​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​មុខ​មក​ធានា​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខាងលើ​ដើម្បី​បាន​រួចខ្លួន​ពី​ការ​ចោទប្រកាន់​របស់​ម្ចាស់​លំនៅ​ដ្ឋា​ន​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ