ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡុកគេឡើងវល់ហើយស្រីស្អាតឯង…!

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៤ ខែកញ្ញា​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដុ​ងអារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយមាន​ជ័យ បាន​ទូរស័ព្ទ​ប្តឹង​សមត្ថ​កិច្ច​គ្រប់​ច្រកល្ហក​…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៤ ខែកញ្ញា​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដុ​ងអារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយមាន​ជ័យ បាន​ទូរស័ព្ទ​ប្តឹង​សមត្ថ​កិច្ច​គ្រប់​ច្រកល្ហក​ ឱ្យជួយ​រក​កូនស្រី​ម្នាក់​ដែល​បាត់​ចេញពីផ្ទះអស់រយ​:​ពេល​៥​ថ្ងៃ​ហើយ​មិនដឹង​ជា​ទៅ​ណា ។

លុះ​ល្ងាច​ថ្ងៃ​៤ ខែកញ្ញា​ដដែល កូនស្រី​នោះ​បាន​ខ្ចី​ទូរស័ព្ទ​ស្រី្ត​ខារ៉ាអូខេ​ម្នាក់ ​ទូរស័ព្ទ​ទៅ​ម្តាយ​ថា ខ្លួន​ត្រូវ​គេ​ចាប់​បង្ខាំង​ចាក់សោ​ទុក​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​ នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ចនគរបាល​ខេត្តឧត្តរមានជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​លេខ​ទូរស័ព្ទ​ ដែល​កូន​ទាក់ទង​ទៅ​​ម្តាយ​នោះ ហើយ​រហូត​ដល់​វេលា​ម៉ោង​១០​និង​៥៤​នាទី​យប់ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ក្មេង​ស្រី​ជា​កូន​ដែល​ថា ​ចេញ​បាត់​ពី​ផ្ទះ​នោះ ។ ក្មេង​ស្រី​រូប​នេះ​ឈ្មោះ ងួ​ន គឹ​ម​សៀន អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

នាង​មាន​ឪពុក​ឈ្មោះ អោ​ក សឿ​ន អាយុ​៣៦​ឆ្នាំ រកស៊ី​នៅ​ប្រទេស​ថៃ ម្តាយ​ឈ្មោះ វ៉ែន ច​ន្ធី អាយុ​៤០​ឆ្នាំ មុខរបរ​លក់​គ្រឿងទេស នៅ​មុខ​ផ្ទះ ។ ក្រោយ​ពី​បាន​រក​ឃើញ​ក្មេង​ស្រី​នោះ នាង​បាន​និយាយ​ការ​ពិត​ពី​មូលហេតុ​ ដែល​នាង​ចាក​ចេញពីផ្ទះ​រហូត ​ហ៊ាន​កុហក​ម្តាយ​ថា គេ​ចាប់​បង្ខាំង​ដើម្បី​ទាមទារ​ប្រាក់ ។

តាម​ចម្លើយ​ថា នាង​បាន​ចេញពីផ្ទះ​៨​ថ្ងៃ​មក​ហើយ ដោយ​ពុំ​បាន​ប្រាប់​ម្តាយ​ទេ ដោយសារ​រស់នៅ​ជាមួយ​ម្តាយ​​អត់​មាន​លុយ​ចាយ ទើប​ចាក​ចេញពីផ្ទះ​ដើម្បី​ទៅ​រក​ប្រាក់ ។ នាង​បន្ត​ថា ពេល​ចេញពីផ្ទះ​មាន​គ្នា​៥​នាក់​គឺ​ប្រុស​២ ​ស្រី​៣​នាក់ ក្នុង​នោះ​ មាន​ម្តាយធម៌​ឈ្មោះ ចឿ​ង ចិន និង​ឪពុកធម៌​ឈ្មោះ ផូ រិ​ទ្ធ ក៏​ទៅ​ជាមួយ​នាង​ដែរ ។

ពេល​ចេញ​ផ្ទះ​ថ្ងៃ​ដំបូង​ បាន​ទៅ​ដេក​នៅ​ភូមិ​អង្គ្រង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាបចំនួន​៥​ថ្ងៃ នៅ​​ផ្ទះ​បងប្អូន​ឪពុកធម៌ ។ បន្ទាប់​មក បន្តដំណើរ​ទៅ​កាន់​ស្រុក​អន្លង់​វែង គឺ​ទៅ​ផ្ទះ​ប្អូនបង្កើត​របស់​ឪពុកធម៌​ដែល​​​ធ្វើការ​នៅ​ខារ៉ាអូខេ​មួយ​យីហោ «​ផ្កាយ​មាស​» ។ ពេល​ដល់ទី​នោះ នាង​បាន​សុំ​គេ​ចូល​ធ្វើការ​នៅ​ខារ៉ា​អូ​ខេ​​នោះ​តែ​ម្តង​ទៅ និង​ទើប​ធ្វើការ​បាន​២​ថ្ងៃ ដោយ​ពុំ​មានការ​លួងលោម​ឆបោក ឬ​បង្ខាំង​ទុក​ដូច​ម្តាយ​នាង​ប្តឹង​សមត្ថកិច្ច​ឡើយ ។

ចំពោះ​រឿង​នាង​ទូរស័ព្ទ​ទៅ​ម្តាយ​ថា ត្រូវ​គេ​បង្ខាំង​ទុក​ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ ជា​រឿង​មិន​ពិត​ទេ គឺ​នាង​បាន​ខ្ចី​ទូរស័ព្ទ​ម្តាយធម៌​និយាយ​ទៅ​ម្តាយបង្កើត​ ដើម្បី​សុំ​លុយ​គាត់​ចាយ ព្រោះ​អត់​មាន​លុយ​មួយ​រៀល​នៅ​នឹង​ខ្លួន ម្ល៉ោះហើយ​បានជា​បង្កើត​រឿង​ថា ត្រូវ​គេ​ចាប់​បង្ខាំង ។ បន្ទាប់​ពី​ការ​បំភ្លឺ​របស់​នាង​ឈ្មោះ ងួ​ន គឹ​ម​សៀន នេះ សមត្ថកិច្ច​បាន​ពិនិត្យ​និង​ពិចារណា​លើស​ម្តី​នាង​ដែល​និយាយ​ហាក់បីដូចជា​មនុស្ស​ញៀន​ថ្នាំ ដូច្នេះ​សមត្ថកិច្ច​ក៏​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​នឹង​ខ្លួន​នាង​ផង​ដែរ ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​នេះ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ទេ ទំនងជា​នាង​ញៀន​ថ្នាំ ឬ​ក៏​មក​ពី​អត់​លុយ​ចាយ​ ទើប​បានជា​ប្រឌិត​រឿង​ដូច្នេះ ។ ក្រោយមក សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​អាណា​ព្យា​ន​បាល ឲ្យ​ទៅ​ទទួលយក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ ​

អត្ថបទសរសេរ ដោយ