ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ពីរ​នាក់​បងប្អូន​ចាក់​មន្ដ្រី​សណ្ដាប់ធ្នាប់​ខណ្ឌដូនពេញ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ផ្នែក​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ​មួយ​រូបទទួល​រង អំពើ​ហិ.ង្សា​ពី​បុរស​ពីរ​នាក់បងប្អូន​បាន​យកកាំបិត​មុខស្រួច​ចាក់​ធ្លាយ​ ពោះវៀន កាលពីវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១០ នៅ​ចំណុច​កែង​ផ្លូវ​លេខ៨៨ និង​៦១ ស្ថិត​ក្នុង​សង្កាត់​វត្ដ​ភ្នំខណ្ឌ​ដូនពេញ ខណៈ​ពេល​មន្ដ្រី​រង​គ្រោះ​ឃាត់​រទេះ​ម៉ូតូច្នៃ​លក់​គ្រឿង​ហូប​ចុក​គ្មាន​ សណ្ដាប់ធ្នាប់​ដើម្បីធ្វើការ​អប់រំ ។ជន​រង​គ្រោះ​ក្នុង​អំពើ​ហិ.ង្សា​ពី​អ្នក​លក់ដូរ អនាធិបតេយ្យ​នោះ

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ផ្នែក​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ​មួយ​រូបទទួល​រង អំពើ​ហិង្សា​ពី​បុរស​ពីរ​នាក់បងប្អូន​បាន​យកកាំបិត​មុខស្រួច​ចាក់​ធ្លាយ​ពោះវៀន កាលពីវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១០ នៅ​ចំណុច​កែង​ផ្លូវ​លេខ៨៨ និង​៦១ ស្ថិត​ក្នុង​សង្កាត់​វត្ដ​ភ្នំខណ្ឌ​ដូនពេញ ខណៈ​ពេល​មន្ដ្រី​រង​គ្រោះ​ឃាត់​រទេះ​ម៉ូតូច្នៃ​លក់​គ្រឿង​ហូប​ចុក​គ្មាន​សណ្ដាប់ធ្នាប់​ដើម្បីធ្វើការ​អប់រំ ។ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​ពី​អ្នក​លក់ដូរ អនាធិបតេយ្យ​នោះ ឈ្មោះ​ម៉ៅ ផា​ន់ ភេទប្រុស អាយុ​២០​ឆ្នាំ ស្រុក​កំណើត​នៅ​ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្ដកំពត ជា​បុគ្គលិក​ផ្នែក សណ្ដាប់ធ្នាប់ សាលា​ខណ្ឌដូនពេញ ។

ចំណែកជន​បង្ក​ទាំង​ពីរ​នាក់​បងប្អូន​គឺ​ម្នាក់​ឈ្មោះ​យិ​ន ប៊ុ​ន​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ម្នាក់ ទៀត​ឈ្មោះ​យិ​ន រតនា ភេទ​ប្រុស អាយុ​២៣ឆ្នាំ ពីរ​នាក់​នេះ​មុខរបរ​លក់​គ្រឿង​ហូប​ចុក តាម​រទេះ​ច្នៃ​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​គីឡូ ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌ​ដូនពេញ បាន​មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ភាព​អនាធិបតេយ្យ​ក្នុង​ការ​យកចិញ្ចើម​ផ្លូវ ក៏​ដូច​ជា​សួនច្បារ​ធ្វើ​ជា​កន្លែង​លក់ដូរ ទើប​កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ ធ្វើការ​ផ្សព្វផ្សាយ​តាម​រថយន្ដ និងណែនាំ​អប់​រំជា​បន្ដបន្ទាប់ ។ ទោះជា​មានការខិតខំ​រៀបចំ​សណ្ដាប់ធ្នាប់​របស់​សាលា​ខណ្ឌយ៉ាងណា​ក៏​ដោយ គេ​សង្កេត​ឃើញ​មាន​អ្នកលក់ដូរ​មួយ​ចំនួន​តូច​នៅ​តែ​បន្ដ​យក​ចិញ្ចើមផ្លូវ និង​សួនច្បារ​ធ្វើ​ជា​កន្លែង​លក់ដូរ​របស់ខ្លួន ។ លុះ​ពេល​កំលាំង​ចុះ​រៀបចំ និង​ណែនាំក៏​មានការ​ប្រទូស្ដ​រ៉ា​យ​បែប​នេះ ។