70​ទីក្រុង​នៅ​លើ​ពិភព​រៀបចំ​ទិវា​ជិះ​កង់​ស្រាត


សេរីភាព​លើ​រាង​កាយ​របស់​អ្នក​ជិះ​កង់​ស្រាត​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ដោយ​មាន​៧០​ទីក្រុង​ធំ​ៗ​នៅ​លើ​ពិភពលោក​ចូលរួម​ជិះ​កង់​ស្រាត​អន្តរជាតិ​ឆ្នាំ​២០១៧ ឬ​«World Naked Bike Ride 2017» ដោយ​មាន​បុរស​-​ស្ត្រី​ស្ថិត​ក្នុង​សភាព​ស្រាត​ជា​លក្ខណៈ​ធម្មជាតិ​គួ​ឱ្យ​ចង់​គយគន់ ។

តាម​ប្រភព​ពី​សារព័ត៌មាន​«Daily Mail»​របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា បាន​ចុះ​ផ្សាយ​ពីស្ថាន​ភាព​​របស់​អ្នក​ជិះ​កង់​ស្រាត​អន្តរជាតិ​២០១៧ ដោយ​ពិធី​នេះ​ចាប់​កកើត​តាំងពី​ឆ្នាំ​២០០៤ នៅ​ទីក្រុង​ឡុ​ង​ន៍ ចក្រភព​អង់គ្លេស ។ លក្ខខណ្ឌ​នៃ​ការ​ចូលរួម​មិន​កំណត់​អាយុ រូបរាង ឬ​ពណ៌​សម្បុរ ប៉ុន្តែ​ត្រូវ​មានចិត្ត​ក្លា​ហាន ហ៊ាន​ស្រាត​សម្លៀក​បំពាក់​បង្ហាញ​មហាជន​នៅ​លើ​ដងផ្លូវ ។

សម្រាប់​ឆ្នាំ​នេះ​មាន​ប្រមូលផ្តុំ​ពលរ​ដ្ធ​ចំនួន​៧០​ទីក្រុង​ធំ​ៗ​នៅ​លើ​ពិភពលោក​រួម​មាន​ក្រុង​ឡុ​ង​ន៍ ឡូ​ស​អេ​ន​​ជឺ​ឡេ​ស ម៉ា​ឌ្រី​ត អៀរ​ឡង់ ក្រិ​ក ជាដើម ហើយ​ចំណុចកណ្តាល​មាន​ក្រុង​២​គឺ​ក្រុង​ឡុ​ង​ន៍ និង​ក្រុង​ឡូ​ស​អេ​ន​​ជឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា កន្លង​ទៅ ។
គណៈ​កម្មការ​រៀបចំ​ទិវា​ជិះ​កង់​ស្រាត​អន្តរជាតិ​២០១៧ បាន​បញ្ជាក់​ប្រាប់​«Daily Mail»​ពី​ហេតុផល​ដែល​អ្នក​ជិះ​កង់​ត្រូវ​ស្រាត ព្រោះ​ការ​ស្រាត​ចាត់​ទុក​ថា ជា​រឿង​ស្របច្បាប់​នៅ​អង់គ្លេស ដែល​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ក្នុង​ឆ្នាំ​២០០៣ (Sexual offences Act) ។ ទោះជា​បែប​ណា​ក៏​ដោយ​អ្នក​រៀបចំ​ការ​ប្រកួត​បាន​គូសបញ្ជាក់​ថា ការ​ប្រើ​រាង​កាយ​ស្រាត​ក្នុង​គោលបំណង​គំរាមកំហែង ឬ​ធ្វើ​ឱ្យ​គេ​ភិតភ័យ​មាន​ន័យ​ថា ខុសច្បាប់ ។


ទស្សនារ​ដ្តី​«Forbes»​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​អ្នក​ដែល​លោក​ខក​ខានមិនបាន​ចូលរួម​លើក​នេះ​កុំ​ខកចិត្ត​អី ព្រោះ​នៅ​កន្លែង​ផ្សេង​ទិវា​ជិះ​កង់​ស្រាត​អន្តរជាតិ​២០១៧ ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃ​ផ្សេង​ដូច​ជា ថ្ងៃ​ទី​១២ ខែមិថុនា រៀបចំ​នៅ​ក្រុង​ហែល​ស៊ី​ង​គី ប្រទេស​ហ្វាំ​ង​ឡង់ ។ ថ្ងៃ​ទី​១៧ ខែមិថុនា នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​ក្រុង​អាំ​ស្ទ៊ែ​ដាំ ប្រទេស​ហូ​ឡង់ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៧ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ