ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លូតលាស់​សេដ្ឋកិច្ច​ចិន​មានការ​អន់​ថយ​

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ការ​លូតលាស់​នៃ​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​ចិន បាន​អន់​ថយ​កាលពី​ខែសីហា ដែល​សញ្ញា​បង្ហាញ​ថា ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​របស់​ពិភពលោក​មួយ​នេះ​អាច​នឹង​ជួប​ប្រទះ​ឧបសគ្គ​កាន់តែ​ច្រើន ។ ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការ​ទិញ (PMI) ដែល​គ្របដណ្តប់​ទាំង​វិស័យ​ផលិត​និង​សេវាកម្ម…

ទីក្រុង​ប៉េ​កាំ​ង ៖ ការ​លូតលាស់​នៃ​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​ចិន បាន​អន់​ថយ​កាលពី​ខែសីហា ដែល​សញ្ញា​បង្ហាញ​ថា ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​របស់​ពិភពលោក​មួយ​នេះ​អាច​នឹង​ជួប​ប្រទះ​ឧបសគ្គ​កាន់តែ​ច្រើន ។

ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការ​ទិញ (PMI) ដែល​គ្របដណ្តប់​ទាំង​វិស័យ​ផលិត​និង​សេវាកម្ម បាន​ធ្លាក់​ចុះ​ពី​៥២,៣​ពិន្ទុ​នៅ​ខែកក្កដា មក​ស្មើ​៥២​ពិន្ទុ នៅ​ខែសីហា ។

ប្រធាន​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ម៉ា​ក្រូ​ប្រចាំ​ក្រុមហ៊ុន CEBM Group លោក Zhong Zhengsheng បាន​ឲ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​ខាងលើ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​លូតលាស់​សេដ្ឋកិច្ច​បន្ត​អន់ថយ ។

ទិន្នន័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កាលពី​ខែកក្កដា ដែល​រួម​មានការ​លក់រាយ និង​ការ​វិនិ​យោគ​លើ​អចលនទ្រព្យ បាន​ធ្លាក់​ចុះបើ​ធៀប​នឹង​ខែមិថុនា ខណៈ​ដែល​ទិន្នន័យ​បាន​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញ​ថា អតិផរណា​បាន​កើន​ពី​១,៩%​នៅ​ខែមិថុនា មក​ស្មើនឹង​២,១%​នៅ​ខែកក្កដា ។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ធ្លាក់​ចុះ​នេះ តំណាងរាស្ត្រ​បាន​សម្រេច​ចិត្ត​នឹង​កែប្រែ​តិចតួច​លើ​គោលនយោបាយ​រូបិយ​វត្ថុ និង​បង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដើម្បី​ជំរុញ​ដល់​ការ​លូតលាស់ ប៉ុន្តែ​អ្នកវិភាគ​បាន​និយាយ​ថា រដ្ឋាភិបាល​ត្រូវការ​ពេល​យូរ​ដើម្បី​ធ្វើ​ឲ្យ​គោលនយោបាយ​ទាំងនោះ​មាន​ប្រសិទ្ធភាព ។

យ៉ាងណា​ក្តី លោក Lian Ping ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ធនាគារ Bank of Communications បាន​និយាយ​ថា បើ​ទោះជា​មានការ​អន់​ថយ​ពិតមែន​ក្តី មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​តែ​ចិន​បន្ត​រឹង​មាំ ហើយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពេក​ពី​អនាគត​សេដ្ឋកិច្ច​ទេ ។

លោក​បន្ត​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​បន្ត​រឹង​មាំ និង​បាន​កើនឡើង​ប្រមាណ​១២,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ កាលពី​ខែសីហា ការ​នាំ​ចេញ​ត្រូវ​បាន​គិត​ថា​នឹង​បន្ត​កើន​ឡើង​យ៉ាង​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ