ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​ផល​ប៉ះពាល់​ដី​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដំណោះស្រាយ​ផល​ប៉ះពាល់​ដី​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ផ្ទៃដី​៧.២​ហិ​កតា ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​លើ​៤.២​ហិ​កតា នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​ណី​យ៍​សំណង់​សូ​រិ​យោ​ដី ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ដំណោះស្រាយ​ផល​ប៉ះពាល់​ដី​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ផ្ទៃដី​៧.២​ហិ​កតា ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​លើ​៤.២​ហិ​កតា នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​ណី​យ៍​សំណង់​សូ​រិ​យោ​ដី ខេត្តបន្ទាយមានជ័យ ។

ដោយ​យោង​តាម​ឯកសារ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន គឺ​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត​មាន​ដី​ទំហំ​៧.២​ហិ​កតា​ដែល​បាន​ចុះ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ឯកភាព​លើ​ទំហំ​ដី​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត​ចំនួន​៣​ហិ​កតា​សម្រាប់​អភិវឌ្ឍន៍​ស្ថានីយ​រថភ្លើង ។

ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន (Toll Royal Railway) តាម​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវដែក​រយៈពេល​៣០​ឆ្នាំ ហើយ​គណៈកម្មការ​អន្តរក្រសួង​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​គម្រោង​ស្តារ​ជួសជុល​ផ្លូវដែក​ឡើង​វិញ បាន​ផ្តល់​គោលនយោបាយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រួចរាល់ ហើយ ។

រីឯ​ដី​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត​ដែល​នៅ​សល់​ដី​៤.២​ហិ​កតា​ប្រជាពលរដ្ឋ​កំពុង​បន្ត​រស់នៅ និង​ប្រកប​អាជីវកម្ម​ជា​ប្រក្រតី ។ ចំពោះ​ដី​ផ្សារ​រ៉ា​ថ្មី​របស់​អ្នកស្រី លី ម៉ា​រី នា​ពេល​បច្ចុប្បន្ន​ពុំ​មាន​ប៉ះពាល់​លើ​ដី​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត ទំហំ​៣​ហិ​កតា​ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​(Toll Royal Railway) ឡើយ ។


លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ដី​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត​ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​ដី​ទំហំ​៧.២​ហិ​កតា​ពេល​នេះ​នៅ​សល់​៣​ហិ​កតា​ដែល​កំពុង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន (Toll Royal Railway) ហើយ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​លើ​ផ្ទៃដី​ស្ថានីយ​ប៉ោយ​ប៉ែ​ត​៤.២​ហិ​កតា ។

លោក សៀ​ក វ​ណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបណីយ៍កម្ម​សំណង់ និង​សូ​រិ​យោ​ដី​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​ដែល​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​ស្ថានីយ​ភ្លើង​ប៉ោយ​ប៉ែ​ត​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ដោះស្រាយ​ដើម្បី​អភិវឌ្ឍន៍​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ