ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពីរត់ចូលឡាន អារ.កខ្លួនឯង…កូន-ប្រពន្ធគ្នាស្លុតយ៉ាងណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា​ញៀន​ថ្នាំ បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​រត់​ចូល​រថយន្ត តែ​មិន​បាន​សម្រេច​ ព្រោះ​ប្រពន្ធ​ចាប់​ទាន់​ ក៏​រត់​មក​អា​រ.ក​ប៉ង​សម្លាប់ខ្លួន​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា​ញៀន​ថ្នាំ បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​រត់​ចូល​រថយន្ត តែ​មិន​បាន​សម្រេច​ ព្រោះ​ប្រពន្ធ​ចាប់​ទាន់​ ក៏​រត់​មក​អា​រ.ក​ប៉ង​សម្លាប់ខ្លួន​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ កញ្ញា នៅ​ចំណុច​មុខ​វិទ្យា​ល័យ​​​​ឫស្សី​កែវ តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ ។ បុរស​មិន​ចង់​រស់​នេះ​ឈ្មោះ កែវ ស អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ភូមិ​ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សម្តេចឪ រួច​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ។

តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​រូប​នោះ​ បាន​ព្យាយាម​ប៉ុនប៉ង​សម្លាប់​ខ្លួន ដោយ​រត់​ចូល​រថយន្ត​មិន​បាន​សម្រេច រួច​ក៏​បាន​រត់​ចូល​ក្នុង​ហាង​ស៊ុប​មួយ​កន្លែង​អា​រក​សម្លាប់​ខ្លួន​តែ​ម្តង ។ តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ តន់ ស៊ី​ណេ​ត អាយុ​៣០​ឆ្នាំ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ នាង​និង​ប្តី​បាន​ជិះ​រ៉ឺ​ម៉ក​មក​ពី​ឃុំ​ព្រែក​តា​ទែន យក​កូន​តូច​២​នាក់ ប្រុស​ម្នាក់​ស្រី​ម្នាក់​យក​មក​ផ្ញើ​ម្តាយបង្កើត​របស់​ខ្លួន​ នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌឫស្សីកែវ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​ចូល​ផ្ទះ​ម្តាយ ​ក៏​បាន​ឈប់​ចុះ​ពីលើ​រ៉ឺ​ម៉ក ស្រាប់​តែ​ប្តី​ក៏​បាន​រត់​ចូល​រថយន្ត​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​នាង​ចាប់​ឃាត់​ទាន់ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​រត់​ចូល​រថយន្ត​មិន​បាន​សម្រេច ប្តី​ក៏​បាន​ដើរ ហើយ​ត្រូវ​នាង​ដឹក​ដៃ​កូន​ដើរ​តាម​ហៅ​ឱ្យទៅ​ផ្ទះ​ម្តាយ តែ​ប្តី​អត់​ព្រម ​ក៏​ដើរ​រហូត​មក​ដល់ ចំណុច​មុខ​វិទ្យាល័យ​ឫស្សី​កែវ ក៏​បាន​ស្ទុះ​រត់​ចូល​ក្នុង​ហាង​ស៊ុប​ម្កាក់ ​ទាញ​យក​កូនកាំបិត​ចិតបន្លែ​អា​រ.ក​ខ្លួនឯង ហើយ​រត់​មក​អង្គុយនៅ​លើ​សួនច្បារ​ខណ្ឌ​ចែកផ្លូវ​ជាតិ​លេខ​៥ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​ក៏​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល ក៏​បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ ដោយសារ​តែ​របួសធ្ងន់​ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ទាក់ទិន​នឹង​ការ​ប៉ង​ធ្វើ​អត្តឃាត​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា ដោយសារ​តែ​ញៀន​ថ្នាំ​រហូត​ដល់​បែក​ថ្នាំ​ក៏​ឡប់​តែ​ម្តង ៕

https://www.youtube.com/watch?v=BqPRzWEzp3A

អត្ថបទសរសេរ ដោយ