ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ដី និង​ដឹក​ទឹកកក​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​កត្តា​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់​ឈរ ពិសេស​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ដែល​ជា​រឿយ​ៗ គេ​តែង​សង្កេត​ឃើញ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី និង​ដឹក​ទឹកកក​ជាដើម ក្រៅពី​នោះ រថយន្ត​ដឹក​ដី​ដែល​មិន​បាន​គ្រប បាន​បង្ក​ការ​ជ្រុះ​ដី​ពេញ​ផ្លូវ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​កត្តា​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់​ឈរ ពិសេស​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ដែល​ជា​រឿយ​ៗ គេ​តែង​សង្កេត​ឃើញ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី និង​ដឹក​ទឹកកក​ជាដើម ក្រៅពី​នោះ រថយន្ត​ដឹក​ដី​ដែល​មិន​បាន​គ្រប បាន​បង្ក​ការ​ជ្រុះ​ដី​ពេញ​ផ្លូវ បាត់បង់​សណ្តាប់ធ្នាប់​ផង​នោះ ទើប មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង អំពាវនាវ​ដល់​អ្នកបើកបរ​ប្រភេទ​រថយន្ត​ដូច​ខាងលើ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ចំពោះ​រថយន្ត​ដឹក​ដី​ត្រូវ​គ្រប ដើម្បី​ធ្វើ​អោយ​ផ្លូវ​ក្នុង​ក្រុង​ស្អាត​ជា​និច្ច​។

សំណូមពរ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជ​ញ្ជើ​ញ​ខេត្ត កោះ​អញ្ជើញ​អ្នក​បើករថយន្ដ​ដឹក​ដី និង​ដឹក​ទឹកកក​ក្នុង​ក្រុង​កំពង់ឆ្នាំង ទាំងអស់ មក​ចូលរួម​ស្តាប់​ការ​អប់រំ​ណែនាំ រយៈពេល​ពេញ​មួយ​ព្រឹក​។

លោក​ហង្ស ប៊ុ​ន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង ទទួល​ការងារ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​រឿយ​ៗ ឥត​ឈប់​ឈរ ពិសេស​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី ដឹក​ទឹកកក ទើប​ថ្ងៃនេះ​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង អញ្ជើញ​អ្នកបើកបរ​ទាំង​២​ប្រភេទ​រថយន្ត​ដូច​ខាងលើ ក្នុង​ក្រុង​កំពង់ឆ្នាំង​មក​ចូលរួម​ប្រជុំ អប់រំ​ណែនាំ ស្ដី​ពី​ច្បាប់​ចរាចរណ៍​ដល់​ពួក​គាត់ ដោយ​ផ្តោត​ជា​សំខាន់​លើ កត្តា​២​ចំណុច​គឺ​ទី​១-​ការ​បើកបរ​ដោយ​សុវត្ថិភាព​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​ទី​២-​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ត្រូវ​តែ​គ្រប​ជា​ដាច់ខាត ព្រោះ​ផ្លូវ​ក្នុង​ក្រុង កំពង់ឆ្នាំង​កំពុង​តែ​ស្អាត ហើយ​មាន​សោ​ភ័​ណ្ឌ​ភាព ។

ជាមួយ​គ្នា​នោះ លោក មាស ឈុ​ន​លី ប្រធាន​កា​រិ​ល័យ​ចរាចរណ៍​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ក៏​បាន​សំណូមពរ​ដល់​អ្នកបើកបរ​រថយន្ត​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដោយ​មិន​ត្រូវ​បើកបរ​ហួស​ល្បឿន​កំណត់ , មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង មិន​ត្រូវ​បើកបរ​ដោយ​ក្នុង​សារធាតុ​ញៀន​, និង​ត្រូវ ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ឡើង​មាន​ចំណាប់អារម្មណ៍​ថា បន្ទាប់​ពី​ចូលរួម​ការ​ស្ដាប់​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ នគរបាល​ក្រុង ក៏​ដូច​ជា​បាន​ទស្សនា​នូវ​វី​ដេ​អូរ​អប់រំ ស្តី​ពី​ការ​គ្រោះថ្នាក់​ច​រា ចរណ៍ ដែល​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស ពួក​គាត់​ពិតជា​បាន​យល់​ច្បាស់​ពី​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស ហើយ​ពេល​ត្រឡប់​ទៅ​វិញ​នឹង​ព្យាយាម​គោរព​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត ដោយ​បើកបរ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ឱកាស​អប់រំ​ដល់ ក្រុម​អ្នកបើកបរ​រថយន្ត​ទាំង​២​ប្រភេទ​ខាងលើ លោក ឆាយ ខែ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ព្រមាន​តាម​ផ្លូវច្បាប់ ចាប់​ផាកពិន័យ ចាប់ពី​១០​ទៅ​៣០​ម៉ឺន​រៀល លើ យានយន្ត​ណា ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង បញ្ចេញ​សំឡេង​លាន់ឮ​ខ្លាំង​, រថយន្ត​ដាក់​ប្រព័ន្ធ​ភ្លើង​ខុស​បច្ចេក
ទេស នឹង​បញ្ចេញ​ផ្សែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ